សន្ដិសុខសង្គម

ចាប់ចិនម្នាក់បញ្ជូនទៅតុលាការរឿងស៊ីដាច់លុយទិញផ្កាជាង១ម៉ឺនដុល្លារ

ដោយ៖រតនា

ភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថបានចាប់ខ្លួនស្រ្តីជនជាតិចិនម្នាក់ហើយបានបញ្ជូនទៅតុលាការនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ពាក់ពន្ធករណី.ឆបោក ប្រាក់ប្រមាណ ១៣ ១៤០ ដុល្លារអាម៉េរិកពីជនជាតិចិនដូចគ្នាក្នុងរឿងទិញផ្កា។

ស្ត្រីដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ZHANG WANMIN អាយុ៤៣ ឆ្នាំ មុខរបរ លក់ផ្កា ។មុនចាប់ខ្លួនស្នាក់នៅផ្ទះលេខ១៨៩ មហាវិថីព្រះមុនីវង្ស សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

មុនប្តឹងសមត្ថកិច្ចចាប់ខ្លួនជនរងគ្រោះបានទាក់ទងតាមទូរសព្ទទៅជនសង្ស័យឈ្មោះ ZHANG WANMIN ដើម្បីកុម្មង់ឲ្យធ្វើបាច់ផ្កាយកទៅលក់ គឹតទឹកប្រាក់ប្រមាណ១៣ ១៤០ ដុល្លារអាម៉េរិកទាំងថ្លៃឈ្នួលដឹកជញ្ជូន ។

ក្រោយនិយាយត្រូវរ៉ូវគ្នាហើយ ជនរងគ្រោះបានវេរលុយគ្រប់ចំនួនតាមរយៈធនាគារចិនឈ្មោះWANG ONE ឲ្យទៅជនសង្ស័យ ដោយសន្យាយកបាច់ផ្កានៅវេលាម៉ោង១២ព្រឹកថ្ងៃទី២០ ខែឧសភា គឺរំលង១ថ្ងៃ ។ប៉ុន្តែដល់ថ្ងៃកំណត់មិនបានផ្កាដូចនិយាយគ្នាក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តងទៅ៕