សន្ដិសុខសង្គម

សមត្ថកិច្ចអាវុធហត្ថខេត្តក្រចេះចាប់បានរថយន្តដឹកធ្យូងខុសច្បាប់៣គ្រឿង

ដោយ៖ សុខុម

ក្រចេះ៖កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានចាប់រថយន្តដឹកធ្យូងអត់ច្បាប់អនុញ្ញាតចំនួន៣គ្រឿង បញ្ជូនទៅឱ្យជំនាញរដ្ឋបាលព្រៃឈើបន្តនីតិវិធី។ការបង្រ្កាបនេះបានធ្វើឡើងនៅត្រង់ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២១ ខែឧសភា។

សមត្ថកិច្ចចុះ​បង្រ្កាបបានឱ្យដឹងថា រថយន្តដឹកធ្យូងខាងលើ បំណងដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀងក្នុងទឹកដីស្រុកស្នួល។

បន្ទាប់ពីមានបទល្មើសដឹកធ្យូងឆ្លងដែនខុសច្បាប់ កម្លាំងកងរាជអាវុធហត្ថស្រុកស្នួល ស្នាក់ការសន្តិសុខ៧១១ ដឹកនាំដោយលោកវរសេនីយ៍ត្រី លន់ បុនថុល ចុះបង្ក្រាបរថយន្តដឹកផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត ទាំង៣គ្រឿងនេះប្រគល់ឱ្យជំនាញយកបន្តនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា កងកម្លាំងមិនបានឃាត់ខ្លួនអ្នកបើកបររថយន្តសាំយ៉ុងដឹកធ្យូងទាំង៣គ្រឿងនោះទេ ពីព្រោះពេលឃើញសមត្ថកិច្ចស្ទាក់ចាប់ អ្នកបើកបរបានឈប់រថយន្តចុះរត់គេចខ្លួនបាត់៕