សន្ដិសុខសង្គម

សមត្ថកិច្ចបន្តស្រាវជ្រាវរកចាប់ជនមិនស្គាល់មុខប៉ងរំលោភក្មេងស្រីអាយុ១១ឆ្នាំ

តាកែវ៖កម្លាំងនគរបាលខេត្តតាកែវ នៅថ្ងៃទី២២ ខែឧសភា បានបន្តការស្រាវជ្រាវរកចាប់ជនមិនស្គាល់មុខ​ករណីប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១១ឆ្នាំ។

មន្ត្រីនគរបាលខេត្តតាកែវបានឱ្យដឹងថា មានជនមិនស្គាល់មុខបានចាប់ក្មេងស្រីអាយុ១១ឆ្នាំប៉ងរំលោភសេពសន្ថៈ​នៅចម្ការស្វាយខាងកើតផ្ទះក្មេងរងគ្រោះប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

មន្ត្រីដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម នគរបាលខេត្តតាកែវ សហការជាមួយនគរបាលស្រុកគិរីវង់និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអំពក បានចុះស្រាវជ្រាវសាកសួរបំភ្លឺក្មេងស្រីរងគ្រោះថា កាលពីថ្ងៃទី២១ ខែឧសភា នាងបានទៅអង្គុយក្រោមដើមសារីខាងមុខផ្ទះ។ពេលនោះក៏មានមនុស្សប្រុសម្នាក់ពាក់អាវពណ៌ខ្មៅដៃខ្លី ស្លៀកខោជើងវែងដើរមកសំដៅ នាងរួចសួរថា“ឱ្យពូសុំស្វាយ២ផ្លែមកចាំពូឱ្យលុយ២ម៉ឺនរៀល” ។ស្រាប់តែបុរសនោះបានចាប់ថើបនាងនិងយកដៃខ្ទប់មាត់មិនឱ្យនាងខ្ញុំស្រែក។តែនាងបានរើបម្រះរួចហើយស្រែកឱ្យគេជួយ ពេលនោះជនសង្ស័យភ័យក៏បានរត់បាត់។សមត្ថកិច្ចបានសន្និដ្ឋានថា គឺជាករណីប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមជំនាញដើម្បីចាប់ជនសង្ស័យកមកអនុវត្តតាមច្បាប់៕