សន្ដិសុខសង្គម

ភ័យស្ទើរលស់ព្រលឹងពេលឈូសដីដំបូកប៉ះចំគ្រាប់អាត្រយូងចេក

ដោយព្រះអង្គខ្មៅ

បាត់ដំបង៖ ប្រជាពលរដ្ឋភ្ជួរដីដំបូកធ្វើស្រែបានប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ចំនួន ១០គ្រាប់ កប់នៅក្រោមដី តំបន់អតីតសមភូមិប្រយុទ្ធគ្នានៅឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបងកាលពីថ្មីៗនេះ។

ឈ្មោះគុច គីន ភេទប្រុស អាយុ ៦៣ឆ្នាំ នៅថ្ងៃកើតហេតុបានយកគ្រឿងចក្រទៅកាយដីដំបូកក្នុងស្រែមួយ កន្លែងរបស់គាត់ហើយក៏បានប្រទះឃើញគ្រាប់កាំភ្លើងជាបន្តបន្ទាប់ រួចក៏បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់ទាំងនោះគឺជាប្រភេទគ្រាប់ កាំភ្លើង  B៤០កន្លះ ចំនួន០៤គ្រាប់, គ្រាប់កាំភ្លើង B ៤០ ចំនួន ០៤គ្រាប់ និងគ្រាប់កាំភ្លើងប្រភេទឡង់ចំនួន ០២គ្រាប់ផងដែរ៕