សន្ដិសុខសង្គម

ខេត្តបាត់ដំបងធ្វើកម្ចាស់រថយន្តដឹកទំនិញសំពីងសំពោងជិត១០គ្រឿង

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖នគរបាលខេត្តបាត់ដំបងចុះឃាត់រថយន្តដឹកទំនិញជិត១០គ្រឿងដែលដឹកជញ្ជូនទំនិញសំពីងសំពោងគ្មានសណ្តាប់ធ្នាប់ និងខុសបច្ចេកទេសតាមច្បាប់រាចរណ៍ផ្លូវគោក។

លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា រថយន្តដែលកម្លាំងជំនាញចុះឃាត់ទាំងនោះជាប្រភេទរថយន្តដឹកទំនិញទាំងអស់ដែល ក្នុងនោះរួមមានរថយន្តម៉ាកសាំយ៉ុង និងរថយន្តម៉ាកនីសាន់។

លោកវរសេនីយ៍ឯក ចាន់ សុធី បានបន្តថា វិធានការចំពោះមុខតម្រូវឲ្យម្ចាស់យានយន្តទម្លាក់ឥវ៉ាន់ចុះរួចកែសម្រួលទ្រុងឲ្យដូចទម្រង់ដើមឡើងវិញ ព្រមជាមួយការធ្វើកិច្ចសន្យាបញ្ឃប់សកម្មភាពខុសច្បាប់បន្តទៀតរួចឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ៕