សន្ដិសុខសង្គម

ខ្យល់កន្ត្រាក់ធ្វើឱ្យផ្ទះប្រជាពលរដ្ឋដួលរលំបាក់ខូចខាតចំនួន៥៧ខ្នង

ដោយ៖វិចិត្រ

កំពង់ស្ពឺ៖ខ្យល់កន្ត្រាក់មានទាំងភ្លៀងធ្លាក់យ៉ាងខ្លាំងផង បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៥៧ខ្នងដួលរលំរងការខូចខាត ធ្ងន់ធ្ងរ ត្រូវបានកម្លាំងអាជ្ញាធរចុះជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែឧសភានេះថា៖ ផ្ទះប្រជាពលរដ្ឋចំនួន៥៧ខ្នងបានរងការខូចខាតដោយដួលរលំបន្ទាប់ពីមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់។ផ្ទះប្រជាពលរដ្ឋ៥៧ខ្នងរងការខូចខាតមានចំនួន៣ភូមិ ស្ថិតក្នុងឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ក្នុងនោះ-ភូមិចំបក់ស ខូចខាតចំនួន១២ខ្នងផ្ទះ,ភូមិរលាំងថ្លើង ខូចខាតចំនួន១៨ខ្នងផ្ទះ និងភូមិថ្មី ខូចខាតចំនួន២៧ខ្នងផ្ទះ។

លោកបានបន្តថា ការខូចខាតនេះក្រោយពីមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២១ ខែឧសភា។ផ្ទះដែលរងការខូចខាតធ្ងន់ធ្ងរមានចំនួន៧ខ្នង។ ប៉ុន្តែក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕