កម្សាន្ដ

ការ៉េមមានរស់ជាតិដ៏វិសេសវិសាលមានតម្លៃ១៥,១៩២ ដុល្លារ

ដោយ៖សហការី

ប្រសិនបើអ្នកចង់ភ្លក់ការ៉េមដ៏ថ្លៃបំផុតនៅលើពិភពលោកអ្នកគួរតែជះលុយធ្វើបុណ្យសម្រាប់គ្រួសារអ្នកវិញប្រសើជាង។

យីហោហាងការ៉េមជប៉ុនឈ្មោះថា Cellato ដណ្តើមបានកេរ្តរ៏ឈ្មោះជាជើងឯកផលិតការ៉េមដែលឆ្ងាញ់ជាងគេនៅលើពិភពលោកបានបំបែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងនាមជាបង្អែមដ៏ពិសេសបំផុតដែលផលិតពីគ្រឿងផ្សំដ៏កម្រធ្វើឲ្យមានតម្លៃខ្ពស់កប់ពពក។

ការផ្តល់បង្អែមដ៏ឈ្ងុយឆ្ងាញ់ដែលមានឈ្មោះថា Byakuya គឹមានតម្លៃ ៨៧៣,៤០០ យ៉េនជប៉ុន ស្មើរនឺង(៥,៤៦៩ផោនឬ ៦,៦៩៦ ដុល្លាអាម៉េរិក) គឺគ្រប់គ្រាន់ល្មមនឹងទិញរថយន្តជជុះមួយបានហើយ។

ប៉ុន្តែ​​អ្នក​ដែល​បាន​ភ្លក់​វាធានា​ថាវា​ពិត​ជាមានរសជាតិឆ្ងុយឆ្ងាញ់ដ៏អស្ចារ្យ៏មិនធ្លាប់មានគឹ​ដូចអ្វីដែលគេបានអះអាងនៅលើស្លាកសញ្ញាឃោសនារបស់ម្ចាស់ហាង។

ហេតុផលដែលធ្វើឲ្យវាមានតម្លៃថ្លៃនោះគឺមកពីគ្រឿងផ្សំរបស់វាជាចំណុចសំខាន់បំផុតដូចជាត្រកួនសដ៏កម្រដែលដាំដុះនៅអាល់បាប្រទេសអ៊ីតាលីវាមានតម្លៃក្នុងមួយគីឡូក្រាមដល់ទៅ ២លានយ៉េនជប៉ុនគឹជិត ១២,០០០ ផោនឬ ១៥,១៩២ ដុល្លារឯណោះ។

គ្រឿងផ្សំដ៏ពិសេសផ្សេងៗទៀតរួមមាន Parmigiano Reggiano និង sake lees ជាដើម។

ការបង្កើតការ៉េមដ៏ថ្លៃបំផុតមិនមែនជាគោលដៅតែមួយគត់របស់ Cellato នោះទេ គឹពួកគេ​ចង់​ផ្សំ​គ្រឿង​តាមរបៀប​អឺរ៉ុប និង​ជប៉ុន​ក្នុង​ទម្រង់ជា​ការ៉េមដ៏ឆ្ងុយឆ្ងាញ់ម្យ៉ាង។ ដើម្បីធ្វើដូច្នេះបាន Cellato បាននាំយក Tadayoshi Yamada ដែលជាមេចុងភៅនៅ RiVi នៃភោជនីយដ្ឋានមួយនៅ Osaka ដែលគេស្គាល់ថាជាហាងស្តេចម្ហូបចម្រុះធ្វើតាមបែបស្រមើស្រមៃលើមុខម្ហូបដែលចង់បរិភោគ។

តែក្រុមកំណត់ត្រាពិភពលោក Guinness មិនអាចយកគំរូមុខបង្អែមដ៏អស្ចារ្យនេះបានទេ។ ប៉ុន្តែ​បើ​តាម​បុគ្គលិក​នៅ Cellato ដែល​បាន​ចូល​រួម​ក្នុង​វគ្គ​ភ្លក់រស់ជាតិ​វាគឹ​សម្បូរ​ទៅ​ដោយ​រសជាតិរបស់គ្រឿងផ្សំចម្រុះ។ពួកគេបាននិយាយថា ក្លិនក្រអូបដ៏រឹងមាំនៃត្រសក់ពណ៌សពេញមាត់ និងច្រមុះរបស់អ្នក អមដោយរសជាតិដ៏ស្មុគស្មាញ និងផ្លែឈើរបស់ Parmigiano Reggiano ។ Sake lees បញ្ចប់បទពិសោធន៍រសជាតិដ៏រុងរឿង។

ទោះបីជា Cellato បានបំបែកកំណត់ត្រាក៏ដោយក៏ពួកគេមិនបន្ថយការផលិតរបស់ពួកគេដែរ។ ពួកគេ​គ្រោង​នឹង​បញ្ចេញ​ផលិតផល​ជាមួយប្រភេទថ្មីៗទៀត​ដែលមាន​ផ្សំគ្រឿងច្របូកច្របល់បែប​ផ្សេងៗ​ដែលជា​គ្រឿងផ្សំដ៏​ល្អ​វិសេសវិសាលឈ្ងុយឆ្ងាញ់បំផុត​ដូចជា​ស្រា​សំប៉ាញ និង​ពងត្រីយ៉ាងអ៊ីចឹងដែរ៕