សន្ដិសុខសង្គម

ភ្ជួរដីធ្វើស្រែប្រទះឃើញមីនតោន២គ្រាប់កប់នៅក្នុងដី

ដោយ៖ព្រះអង្គខ្មៅ

បាត់ដំបង៖ កសិករក្នុងស្រុកគាស់ក្រឡប្រទះឃើញគ្រាប់មីនតោនចំនួន ២គ្រាប់សល់ពីសម័យសង្គ្រាម ខណ:ចុះភ្ជួរដីធ្វើស្រែ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាក្រោយពីភ្ជួរដីកសិកម្មដើម្បីធ្វើស្រែរបស់កសិករបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌសំណាងល្អមិនផ្ទុះបង្កបញ្ហាដល់បងប្អូនប្រជាពលរដ្ឋ។ ការប្រទះឃើញខាងលើនេះបានបង្កហេតុភ្ញាក់ផ្អើលនៅវេលាជិតថ្ងៃត្រង់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុចបឹងឈូក ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ម្ចាស់ស្រែបន្ទាប់ពីបានប្រទះឃើញគ្រាប់មីនទាំង ២គ្រាប់ខាងលើភ្លាមៗបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើល ហើយនគរបាលផ្នែកជំនាញបានសន្និដ្ឋានថា ជាគ្រាប់មីនដែលនៅរាត់រាយពីសម័យសង្គ្រាមពីព្រោះតំបន់នេះជាសមភូមិប្រយុទ្ធដ៏តានតឹងផងដែរវាងកងកម្លាំងរដ្ឋាភិបាល និងកម្លាំងផ្តាច់ខ្លួនប្រឆាំងរដ្ឋាភិបាល។

នគរបាលបានបញ្ជាក់ទៀតថា កម្លាំងនគរបាលមូលដ្ឋានបានសាទរចំពោះកិច្ចសហការ រាយការណ៍ទាន់ពេលវេលាពេលប្រទះយុទ្ធភ័ណ្ឌនានា ចំពោះមុខកម្លាំងមូលដ្ឋានបានសហការផ្តល់ព័ត៌មានជាមួយមន្ត្រី CMAC ដើម្បីរំដោះគ្រាប់មីននេះយកទៅរក្សាទុករង់ចាំពេលវេលាកម្ទេចចោលពេលក្រោយ៕