សេដ្ឋកិច្ច

ប្រទេសចិនវ៉ាដាច់ជប៉ុនក្លាយជាអ្នកនំាចេញរថយន្តកំពូលរបស់ពិភពលោក

ដោយ៖តុលា

ប្រទេសចិនបាននិយាយថា ខ្លួនបានក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីវ៉ាដាច់ប្រទេសជប៉ុនក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ តួលេខផ្លូវការបង្ហាញថា ប្រទេសចិនបាននាំចេញរថយន្តចំនួន ១.០៧ លានគ្រឿងក្នុងរយៈពេលនេះ កើនឡើង ៥៨% បើធៀបនឹងត្រីមាសទីមួយនៃឆ្នាំ ២០២២។

បើទោះជាខណៈពេលជាមួយគ្នានេះដែរ ការនាំចេញយានយន្តរបស់ប្រទេសជប៉ុនមានចំនួន ៩៥៤,១៨៥ កើនឡើង ៦% បើធៀបនឹងឆ្នាំមុនក៏ដោយ។ ការកើនឡើងនៃការនាំចេញរថយន្តរបស់ប្រទេសចិនត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការរថយន្តអគ្គិសនី និងការកើនឡើងនៃការលក់ទៅកាន់ប្រទេសរុស្ស៊ី។ កាលពីឆ្នាំមុន ចិនបានវ៉ាដាច់ទាំងអាល្លឺម៉ង់ ហើយក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេទីពីររបស់ពិភពលោក។

ក្នុងនោះក៏ដោយសារតែក្រុមហ៊ុន Tesla’s China arm, SAIC – ដែលជាម្ចាស់ម៉ាក MG – និង BYD ដែលត្រូវបានគាំទ្រដោយវិនិយោគិនអាមេរិកជើងចាស់ Warren Buffett គឺស្ថិតក្នុងចំណោមអ្នកនាំចេញ NEVs កំពូលរបស់ចិន ហើយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ Elon Musk ក៏បានដើរតួយ៉ាងសំខាន់នៅប្រទេសចិន មានរោងចក្រផលិតដ៏ធំនៅទីក្រុងសៀងហៃ ដែលនាំចេញទៅកាន់តំបន់នានា រួមទាំងប្រទេសជប៉ុន និងអឺរ៉ុប។

យោងតាមរដ្ឋបាលគយទូទៅរបស់ប្រទេសចិន ប្រទេសចិនបាននាំចេញយានយន្តចំនួន ៣.២ លានគ្រឿងក្នុងឆ្នាំ ២០២២ ធៀបនឹងការនាំចេញរថយន្តចំនួន ២.៦ លានគ្រឿងរបស់ប្រទេសអាល្លឺម៉ង់។ ការផ្លាស់ប្តូរឆ្ងាយចេញពីឥន្ធនៈហ្វូស៊ីលបានជួយជំរុញឱ្យមានការកើនឡើងនៃឧស្សាហកម្មប្រទេសចិនយ៉ាងខ្លាំង៕

ប្រភព៖ BBC NEWS