ចំណេះដឹង

គុណប្រយោជន៍ជាច្រើននៃការរួមភេទសម្រាប់សុភាពនារីនិងសុភាពបុរស

ដោយ៖រតនា

បើនិយាយទៅដល់ការរួមភេទ គេសង្កតឃើញថាបុរសមានចំណង់រួមរ័កខ្លាំងជាងស្ត្រី។ ប៉ុន្តែដោយឡែកពេលបច្ចុប្បន្ននេះស្ត្រីបែរជាមានចំណង់រួមរ័កច្រើនជាងបុរសទៅវិញ។ដូចនេះអ្នកជំនាញ បានសិក្សាស្វែងយល់ពីហេតុផលដែលថាស្ត្រីគិតពីរឿងរួមរ័កញឹកញាប់ខ្លាំងដូចតទៅ៖

១. ការរួមរ័កដ៏ត្រឹមត្រូវ គឺជាការបំពេញតម្រូវការផ្នែករូបកាយ នេះជារឿងធម្មតាទេសម្រាប់អ្នកធ្លាប់រួមរ័ក។ សិចជាតម្រូវការសំខាន់បំផុត សម្រាប់មនុស្សម្នាក់ៗ។ អ្នកជំនាញនៅតែទទួលបានការត្អូញត្អែរជាច្រើនពីស្ដ្រីមួយចំនួនថា ដៃគូខ្លួនមិនអាចបំពេញចំណង់កាមគុណដល់ខ្លួនបានគ្រប់គ្រាន់ឡើយ។

២.រួមភេទធ្វើឱ្យមានអារម្មណ៍វិជ្ជមានជាការពិតការរួមរ័កដ៏ត្រឹមត្រូវមានន័យថា អ្នកកំពុងរីករាយនឹងការរួមរ័កដោយទទួលបានភាពស្រណុកសុខស្រួលរៀងៗ ខ្លួន។ការរួមរ័កធ្វើឱ្យស្ដ្រីមានអារម្មណ៍ល្អចំពោះខ្លួនឯង ថែមទាំងបន្ថែមការឱ្យតម្លៃចំពោះខ្លួនឯងទៀតផង។

៣.រួមភេទធ្វើឱ្យមានភាពស្និទ្ធស្នាលរាងកាយដែលក្ដៅរោលរាលខ្លាំងបញ្ចេញសារធាតុអ័រម៉ូន Oxytocin ដែលគេស្គាល់ថាជាអ័រម៉ូនបញ្ចេញមកក្នុងរួបកាយ តាមរយៈការរួមរ័ក្ស។ ការរួមភេទជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ធ្វើឱ្យទំនាក់ទំនងស្នេហាមានភាពជាប់លាប់ហើយវាក៏ជួយធ្វើឱ្យដៃគូស្នេហាអាចរក្សាបានទំនាក់ទំនងនឹងគ្នារឹងមាំទៀតផង។ ហេតុដូច្នេះ គេអាចនិយាយបានថាស្ដ្រីរួមរ័កជាមួយដៃគូបុរសកាន់តែច្រើនដង មានន័យថា កាន់តែកាត់បន្ថយអំពើផិតក្បត់ទៅមានស្រីថ្មីរបស់ភាគីបុរស បានកាន់តែច្រើន។

៤.ការរួមរ័កជួយបន្ធូរបន្ថយអារម្មណ៍តប់ប្រមល់សិចមិនមែនត្រឹមតែធ្វើឱ្យសុខស្រួលប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឱ្យធូរស្បើយស្ងប់ក្នុងអារម្មណ៍។ជាឧទាហរណ៍ នៅពេលស្ដ្រីមានអារម្មណ៍តប់ប្រមល់ពេញមួយថ្ងៃនៅកន្លែងធ្វើការ ការរួមរ័កធ្វើឱ្យនាងធូរស្បើយក្នុងអារម្មណ៍ និងបន្ធូរបន្ថយអារម្មណ៍ ឱ្យស្រស់ស្រាយឡើងវិញបាន៕

ប្រភព៖ Popzone Asia