សុខភាព

ការថើបនិងបឺតជញ្ជក់មាត់គឺជួយផ្តល់នូវផលប្រយោជន៍សំខាន់៧យ៉ាងដល់អ្នក

ដោយ៖ រតនា

ប្រសិនបើយើងនិយាយទៅដល់ការថើប ឬបឺតជញ្ជក់មាត់គ្នានោះ មានមនុស្សមួយចំនួនជាពិសេសស្រ្តីៗគឺហាក់ដូចជាមានភាពខ្មាសអៀនមិនចង់ឮពាក្យទាំងនេះទេ។ ប៉ុន្តែផ្ទុយទៅវិញសកម្មភាពទាំងអស់នោះវាមានសារសំខាន់ខ្លាំងណាស់ អាចជួយទៅដល់សុខភាពរបស់អ្នក។

ក្រុមគ្រូពេទ្យដែលបានសិក្សានិងស្រាវជ្រាវពីបញ្ហាទាំងនេះបានបញ្ជាកល់ពីអត្ថប្រយោជន៍ដោយសង្ខេបចំនួន៧ចំណុចនៃការថើបនិងបឺតជញ្ជក់មាត់គ្នាដែលជួយទៅដល់សុខភាពរប​ស់មនុស្សយើងម្នាក់ៗ។

ក្រុមគ្រូពេទ្យបានបញ្ជាក់ឲ្យដឹងថា ក្នុងនោះគឺទី១-វាជួយកាត់បន្ថយសម្ពាធឈាម,ទី២-ជួយបំបាត់ការឈឺក្បាល និងរមួលក្រពើ,ទី៣-ជួយបង្កើនអរម៉ូនវិជ្ជមាន,ទី៤-វាជួយដុតកាឡូរី,ទី៥-ជួយធ្វើឱ្យប្រសើរឡើងនូវការគោរពខ្លួនឯង,ទី៦-ជួយឱ្យអ្នកមើលទៅក្មេងជាងវ័យ ដោយរក្សាសាច់ដុំក និងថ្គាម,ទី៧-កំណត់ភាពឆប(អែបអប, ត្រូវអធ្យាស្រ័យគ្នា, ពេញចិត្តស្រឡាញ់, រាប់រកគ្នា)ខាងផ្លូវភេទ៕