បច្ចេកវិទ្យា

មិនធម្មតាទេ! OPPO ជាមួយម៉ូឌែលចុងក្រោយ Find X6 កាមេរ៉ាប្លែកភ្នែក

ដោយ៖តុលា

ប្រធានផ្នែកផលិតផលទូរស័ព្ទដៃOPPOបានបង្ហោះសារសំដែងមោនភាពយ៉ាងខ្លាំងចំពោះម៉ូឌែលទូរស័ព្ទ OPPOចុងក្រោយសេរី Find X6 ដែលមានប្រអប់កាមេរ៉ាប្លែកខ្លាំងគួរឲ្យទាក់ទាញ។

ប្រធានផ្នែកផលិតផលទូរសព្ទដៃ OPPO  លោក Pete Lau បានដៅសាររបស់ជាប់ទុកអស់រយៈពេលច្រើនខែ រាប់ចាប់តាំងពីចេញដំបូងខែមីនា ដើមឆ្នាំ២០២៣នេះ។ លោកបានសរសេរ អមជាមួយរូបភាពទូរសព្ទសេរី OPPO Find X6 នៅលើបណ្តាញសង្គមធ្វីតធ័រយ៉ាងដូច្នេះថា “ខ្ញុំមានមោទនភាពចំពោះអ្វីដែលយើងសម្រេចបានមួយនេះ។ ប៉ុន្មានឆ្នាំមកនេះ យើងពិតជាបានជំរុញដែនកំណត់សម្រាប់ផ្នែករឹង និងការរចនា។ ស្មាតហ្វូនចុងក្រោយបំផុតរបស់យើង ស៊េរី Find X6 គឺជាចក្ខុវិស័យដ៏រឹងមាំបំផុតរបស់យើងនៅឡើយ — រួមបញ្ចូលគ្នានូវការរចនាដ៏ប្រណីតជាមួយនឹងប្រព័ន្ធកាមេរ៉ាផ្លាស់ប្តូរហ្គេម”។

តាមគេហទំព័រTech advisor តម្លៃរបស់ OPPO Find X6 គឺ ៤៤៩៩យ័ន (គិតជាដុល្លារប្រហែល ៦៥០ដុល្លារ។ វាត្រូវបានចេញលក់ក្នុងទីផ្សាប្រទេសចិនតាំងពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ម្ល៉េះ តែក្រុមហ៊ុនបានអះអាងយ៉ាងរហ័សថា ទូរសព្ទសេរីថ្មីនេះនឹងមិនចេញលក់នៅកន្លែងផ្សេងទេ៕

ប្រភព៖ Pete Lau, Chief Product Officer of OPPO