សេដ្ឋកិច្ច

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃជាង១ពាន់លានដុល្លារនឹងចាប់ផ្តើមស្ថាបនា

ភ្នំពេញ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ឧសភា ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលមានតម្លៃដល់ទៅប្រមាណ១,៣៥ ពាន់លានដុល្លារនោះនឹងត្រូវចាប់ផ្តើមសាងសង់នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា ផ្លូវនេះបានឯកភពគ្នាជាគោលការណ៍ក្រោមកិច្ចសន្យា PPPមានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង។ ផ្លូវនេះឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

ផ្លូវនេះសាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាម៉េរិក ហើយរយៈពេលស្ថាបនាគឺ ០៤ឆ្នាំ ក្រោមការវិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែរ។

ក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវនេះផ្ដល់កិច្ចសន្យាសាងសង់ទៅក្រុមហ៊ុន CRBC របស់ប្រទេសចិន៕