កម្សាន្ដ

ផ្កាទុយលីប (tulips) ដែលផុតពូជត្រូវបានរកឃើញឡើងវិញនៅចិន

ដោយ៖តុលា

ក្រុមអ្នកស្រាវជ្រាវនៅតំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិនបានរកឃើញរុក្ខជាតិព្រៃTulipa mongolica ដែលជាប្រភេទផ្កាដែលមិនត្រូវបានគេមើលឃើញអស់រយៈពេលជាង ៤០ ឆ្នាំមកហើយនៅក្នុងតំបន់ ឬមានន័យផុតពូជ។

ផ្កាពណ៌លឿងខ្ចីដែលត្រូវយកគំរូចុងក្រោយក្នុងឆ្នាំ ១៩៧៩។ Zhao Liqing អ្នករុក្ខសាស្ត្រនៅសាកលវិទ្យាល័យ Inner Mongolia បាននិយាយថា ពួកវាត្រូវបានរកឃើញកាលពីដើមខែនេះនៅក្នុងដីទំហំមួយហិកតាក្នុងតំបន់អភិរក្សធម្មជាតិ Gogestai Khan Uul ក្រោមទីក្រុង Chifeng។

លោក Zhao បាននិយាយថា ការរកឃើញនេះមានសារសំខាន់ចំពោះការការពារបរិស្ថាន និងការសិក្សារបស់ប្រទេសចិន លើរុក្ខជាតិជិតផុតពូជរបស់ប្រទេសនេះ។

Tulipa mongolicaគឺជារុក្ខជាតិដែលមានអាយុច្រើនឆ្នាំដែលមានកម្ពស់ពី១០ទៅ២៥ សង់ទីម៉ែត្រដែលមានអំពូលពងក្រពើនិងផ្នែក perianth ពណ៌លឿង។ វាត្រូវបានដាក់នៅក្រោមការការពាររបស់រដ្ឋនៅក្នុងប្រទេសចិន៕

ប្រភព៖ ALJAZEERA