សន្ដិសុខសង្គម

បញ្ជូនចិនម្នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ៤គីឡូនិងគីមីផ្សំជិត១០០គីឡូក្រាម

ដោយ៖វិចិត្រ

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ជនជាតិចិនម្នាក់ហើយបានបញ្ជូនទៅតុលាការ ករណីជួញដូរគ្រឿងញៀន​៤គីឡូក្រាម​និងសារធាតុគីមីផ្សំជិត១០០គីឡូ។

សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងជំនាញការិយាល័យក១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យ រួមទាំងគ្រឿងញៀន៤គីឡូ និងសារធាតុគីមីផ្សំជិត១០០គីឡូ ទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។

សូមរំលឹកថា ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនកាលពីថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២៣ នៅផ្ទះលេខ៣៧ ផ្លូវលេខ២២ ភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ពាក់ព័ន្ធនឹងករណីកែច្នៃ​និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  និងសារធាតុគីមីផ្សំជាង១០០គីឡូក្រាម។

ជនសង្ស័យឈ្មោះ ZHOU GUOCHAO ហៅចូវ គ័រឆាវ អាយុ៦០ឆ្នាំ ជនជាតិចិន និងបានដកហូតគ្រឿងញៀន រួមទាំងសារធាតុញៀនបញ្ជូនទៅកាន់តុលាការក្រុងដើម្បីចោទប្រកាន់តាមច្បាប់។សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ សារធាតុគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន ICE ទម្ងន់០៤គីឡូក្រាម.៦៨៤ក្រាម-សារធាតុគីមីផ្សំ Acetone  ទម្ងន់៣គីឡូក្រាម-សារធាតុគីមីEthanol ទម្ងន់៤០គីឡូក្រាម-សារធាតុមិនច្បាស់ទម្ងន់៥៣គីឡូក្រាម ៤២៨ក្រាម-ជញ្ជីងតូចធំចំនួន៥ គ្រឿង និងឧបករណ៍សម្រាប់វេចខ្ចប់កែច្នៃគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕