បច្ចេកវិទ្យា

Samsung Galaxy Z Flip 5 និង Samsung Galaxy Z Fold 5 អាចនឹងលក់ឆាប់ៗ

ដោយ៖តុលា

ទូរសព្ទម៉ាក Samsung Galaxy Z Flip 5 និង Samsung Galaxy Z Fold 5 អាចត្រូវបានបង្ហាញលក់ក្នុងទីផ្សាដំបូងនៅថ្ងៃទី២៦ ខែកក្កដាខាងមុខ។ នេះបើយោងតាមគេហទំព័រកូរ៉េខាងត្បូង Chosun  ដែលដកស្រង់ពីឧស្សាហកម្មបច្ចេកវិទ្យា។

ក្នុងនោះបាននិយាយថា Samsung Galaxy Z Fold 5 និង Z Flip 5 អាចនឹងមកដល់ក្នុងខែកក្កដា ឆ្នាំ២០២៣ មុនរដូវកាលចេញម៉ាកសេរីរបស់ Samsung ពាក់កណ្តាលខែសីហាបន្តិច។ វាអាចនឹងត្រូវបានគេដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Samsung Unpacked។ Chosun បាន​និយាយ​ថា​ថ្ងៃ​ទី ១១ ខែ​សីហា អាចជា​កាលបរិច្ឆេទ​ដែល​អ្នក​នឹង​អាច​យក​វា​មក​ក្នុង​ដៃ​របស់​អ្នកបាន។ តែនោះវាក៏នឹងលឿនជាងការចេញស៊េរីមុនៗធម្មតាដែរ។ Samsung ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង សម្រាប់ស៊េរី​ទូរស័ព្ទ​ដែល​អាច​បត់​បាន​ល្អ នាពេលចុងក្រោយនេះ៕

ប្រភព៖ REUTERS