អន្តរជាតិ

អ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាសកូនកាត់អ៊ីតាលី-បារាំង SAMP/T

អ៊ុយក្រែនត្រូវបានគេរាយការណ៍ថា បានទទួលដល់ដៃនូវប្រព័ន្ធការពារដែនអាកាសកូនកាត់អ៊ីតាលី-បារាំង SAMP/T ជាលើកដំបូងនៅសប្តាហ៍នេះដើម្បីដាក់ចូលប្រយុទ្ធបន្ថែមក្នុងសមរភូមិ។

សារព័ត៌មានអ៊ីតាលី La Stampa បាននិយាយថា ប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះ អ៊ីតាលី-បារាំង នៅទីបំផុតបានមកដល់ប្រទេសអ៊ុយក្រែនហើយ ហើយអ្នកឯកទេសក្នុងតំបន់ចំនួន ២០ នាក់ នឹងត្រូវបានចូលរួមនៅក្នុងការថែទាំនេះ”។ ប្រព័ន្ធការពារផ្ទៃមេឃប្រឆាំងមីស៊ីល SAMP/T ត្រូវបានរចនាឡើងដើម្បីការពារសមរភូមិ និងគោលដៅសំខាន់ៗពីកាំជ្រួច យន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងយុទ្ធសាស្ត្រសាហាវៗ។

SAMP/T អាចបំផ្លាញយន្តហោះអរិភាពនៅចម្ងាយពី ៣ គីឡូម៉ែត្រទៅ ១០០ គីឡូម៉ែត្រ និងកាំជ្រួចផ្លោងនៅចម្ងាយពី ៣ គីឡូម៉ែត្រទៅ ២៥ គីឡូម៉ែត្រដែលមានកម្ពស់រហូតដល់ ២៥ គីឡូម៉ែត្រ។ SAMP/T ត្រូវបានបង្កើតឡើងដោយសម្ព័ន្ធអឺរ៉ុប Eurosam (MBDA Italy, MBDA France និង Thales)។ ទម្ងន់នៃក្បាលគ្រាប់របស់វាគឺ ២០ គីឡូក្រាមជាមួយនឹងទម្ងន់នៃពេលបាញ់គឺ ៤៥០ គីឡូក្រាម។ ប្រព័ន្ធ​នេះ​កំពុង​ដំណើរការ​ក្នុង​ប្រទេស​អ៊ីតាលី បារាំង និង​សិង្ហបុរីយ៉ាងពេញនិយម៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា