សុខភាព

លក្ខណៈនិងពណ៌លាមករបស់អ្នកគឺអាចប្រាប់បានអំពីបញ្ហាសុខភាពរបស់អ្នក

ដោយ៖រតនា

បើនិយាយអំពីលាមកវាពិតជាមិនមានអ្វីគួរឲ្យប្លែកនោះទេ។ ប៉ុន្តែវាមានចំណុចខ្លះទាក់ទងនឹងលាមកលោកអ្នកគួរតែអានអត្ថបទមួយនេះដែលនិយាយអំពីលាមករបស់អ្នកអាចបញ្ជាក់ប្រាប់អំពីបញ្ហាសុខភាពរបស់អ្នកបាន។

ចំណុចសំខាន់ខាងក្រោមនេះ គឺជាអ្វីដែលក្រុមគ្រូពេទ្យបាននិយាយអំពីសុខភាពរបស់អ្នកទាក់ទងទៅនឹងលាមក៖

១. រឹងដុំៗ ជាបំណែក ៖ ប្រសិនបើអ្នកចំណាយពេលច្រើននៅលើចានបង្គន់ ដោយសារតែលាមករបស់អ្នកមានរូបរាងដុំតូចៗ ឬកំណាត់ វាអាចមានន័យថារាងកាយអ្នកខ្សោះជាតិទឹក ឬអ្នកទល់លាមកហើយ។

អ្នកក៏អាចមានការទល់លាមក ទោះបីជាអ្នកទៅបន្ទប់ទឹកជារៀងរាល់ថ្ងៃក៏ដោយ។ ប៉ុន្តែលាមករបស់អ្នករឹង ហើយចេញមកជាបំណែក។ ការរុញច្រាន ឬពិបាកខ្លាំងពេក គឺមិនល្អទេព្រោះ វាអាចបណ្តាលឱ្យជំងឺឬសដូងបាត ដែលមានជាទូទៅកើតមានឡើងនៅសព្វថ្ងៃនេះ។ការបន្ថែមអាហារដែលសំបូរទៅដោយម៉ាញ៉េស្យូមផងដែរ។ ម៉ាញ៉េស្យូមទាញទឹកចូលទៅក្នុងពោះវៀន ធ្វើឱ្យលាមកមានសភាពទន់ និងងាយស្រួលក្នុងការធ្វើចលនាពោះវៀន។ វាក៏ជួយសម្រាកសាច់ដុំនៅជញ្ជាំងពោះវៀន ដែលអាចជួយដល់ការទល់លាមកផងដែរ។

២. លាមកពណ៌ខ្មៅ ៖​ លាមករបស់ទារកទើបនឹងកើត មានពណ៌ខ្មៅក្នុងកំឡុងពេលពីរបីថ្ងៃដំបូងបន្ទាប់ពីចាប់កំណើត ប៉ុន្តែឆាប់ពណ៌ប្រែទៅវិញនោះវាជារឿងធម្មតា។

ប៉ុន្តែប្រសិនបើមនុស្សពេញវ័យមានលាមកមានពណ៌ខ្មៅ វាអាចបណ្តាលមកពីបញ្ហាតូចតាចមួយចំនួន ដូចជាការញ៉ាំអ្វីដែលមានពណ៌ខ្មៅ ឬប្រើថ្នាំឬអាហារបំប៉ន។

ប៉ុន្តែប្រសិនបើលាមកមានពណ៌ខ្មៅ កើតមានជាប្រចាំវាអាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរ ដូចជាការហូរឈាមនៅផ្នែកខាងលើនៃបំពង់រំលាយអាហាររបស់អ្នក ដោយសារតែដំបៅរលាកបំពង់អាហារក្នុងបំពង់អាហាររបស់អ្នក ពីការចាល់អាស៊ីត ដុំសាច់ដែលមិនមែនជាជំងឺមហារីក ។

ប្រសិនបើអ្នកមានលាមកពណ៌ខ្មៅ ហើយមិនគិតថាមកពីអ្វីដែលអ្នកញ៉ាំនោះទេ អ្នកត្រូវតែទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។

៣. លាមកដែលមានពណ៌ក្រហមព្រើងៗ ៖​​ លាមកខ្មៅ ដែលមានពណ៌ក្រហម ឬពណ៌ក្រហមមិនធម្មតា។ វាអាចបង្ហាញពីការហូរឈាមក្នុងដំបៅពោះវៀនធំ ឬរន្ធគូទ។ នេះអាចបណ្តាលមកពីដុំសាច់ ដែលហើមពោះវៀន ជំងឺមហារីក រលាកក្នុងពោះវៀនធំ (colitis) ជំងឺ diverticular និងជំងឺឬសដូងបាត៕

ប្រភព៖​ top10homeremedies