សន្ដិសុខសង្គម

រថយន្តបុកក្មេងជិះកង់ឈប់ចាំមិត្តភក្ដិបណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

​ដោយ៖វិចិត្រ

ភ្នំពេញ៖បុរសម្នាក់បើករថយន្តទំនើបម៉ាកFord Ranger  ស្ថិតក្នុងស្ថានភាពស្រវឹង បានបុកក្មេងជិះកង់កំពុងឈប់ចាំ មិត្តភក្ដិពេញទំហឹង បណ្ដាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅតាមផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៦ ខែឧសភា​។

កម្លាំងប្រចាំគោលដៅបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះបាត់បង់ជីវិតឈ្មោះឃាង ភីទិ អាយុ ១០ឆ្នាំ នៅបន្ទប់ជួល ជាមួយម្តាយ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

មុនកើតហេតុ​ គេឃើញក្មេងប្រុសរងគ្រោះបានជិះកង់តាមផ្លូវ២១៧ពីលិចទៅកើត។មកដល់កន្លែងខាងលើក៏ឈប់កង់ ក្បែរផ្លូវរង់ចាំមិត្តភក្កិ។ពេលនោះក៏មានរថយន្តម៉ាក​ Ford Ranger ផ្លាកលេខ ភ្នំពេញ 2BI-7943 អ្នកបើកបរស្ថិតក្នុងស្ថានភាព ស្រវឹង​បានបុកកង់ពេញទំហឹង​ បណ្តាលឱ្យក្មេងប៉ើងធ្លាក់បោកក្បាលស្លាប់ពេលដឹកដល់មន្ទីរពេទ្យ។ក្រោយកើតហេតុ តៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដើម្បីសាកសួរនិងចាត់ការបន្ត ពេលក្រោយ៕