សន្ដិសុខសង្គម

រថយន្តកុងតឺន័រមួយគ្រឿងចង់ចូលដេកក្នុងផ្ទះសំណាក់ទាំងព្រឹក

ដោយ៖រតនា

ព្រះសីហនុ៖ រថយន្តកុងទឺន័រដឹកទំនិញមួយគ្រឿង កំពុងតែបើកបរតាមដងផ្លួវពេលមេឃកំពុងភ្លៀងរលឹមចេញពីទិសក្រុងព្រះសីហនុឆ្ពោះទៅទិសស្ទឹងហាវ។ ប៉ុន្តែពេលជួបឧបសគ្គគេចម៉ូតូមួយគ្រឿងក៍រេចង្កូតពីផ្លូវជ្រុលទៅបុកចូលផ្ទះសំណាក់ពេញទំហឹងបង្កឲ្យអ្នកនៅក្នុងផ្ទះសំណាក់នោះភ័យលស់ព្រលឹង។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅវេលាម៉ោងជិត១១ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅលើផ្លូវទំនប់រលក ម្តុំភូមិរំដួលជើងភ្នំ សង្កាត់១ ក្រុងព្រះសីហនុ។

ចំពោះរថយន្តកុងតឺន័រដែលបើកបុកផ្ទះសំណាក់នោះ បានរងការខូចខាតនៅផ្នែកខាងមុខយ៉ាងដំណំ។ប៉ុន្តែក្នុងហេតុការណ៍នេះដូចជាសំណាងល្អគឺមិនមានមនុស្សណាម្នាក់រងរបួសនោះទេ៕