សន្ដិសុខសង្គម

​ដើរក្នុងព្រៃរកបេះស្លឹកព្រេចជាន់ចំគ្រាប់មីនផ្ទុះដាច់ជើងម្ខាងនិងរបួសពេញខ្លួន

បន្ទាយ​មាន​ជ័​យ៖បុរសម្នាក់បានដើរក្នុងព្រៃរកបេះស្លឹកព្រេច​ ក៏ជាន់ចំគ្រាប់មីនប្រឆាំងមនុស្សបន្សល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរបួសពេញខ្លួននិងដាច់ជើងម្ខាង។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ​ មាន​បុរសម្នាក់បានដើរក្នុងព្រៃដើម្បីរកបេះស្លឹកព្រេច។ពេលនោះជនរងគ្រោះ​បានជួបគ្រោះថ្នាក់ ដោយជាន់ចំគ្រាប់មីនបន្សល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរបួសពេញខ្លួននិងដាច់ជើងម្ខាង។ ហេតុការណ៍នេះបានកើតឡើងនៅម្តុំព្រៃអតីតចម្ការមីន ខាងមុខទំនប់ក៥ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា។

មន្ត្រីដដែលបានបន្តថា ជនរងគ្រោះ​ឈ្មោះ លី លាក់ អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ​។មុន​កើតហេតុ បុរសរូបនោះ​បាន​ចូល​ដើរក្នុងព្រៃរក​បេះ​ត្រួយ​ព្រេចនិង​បរបាញ់​សត្វ ក៏​ជាន់ចំគ្រាប់មីន​ប្រឆាំង​មនុស្សបណ្តាលឱ្យផ្ទុះ​​ដាច់​ជើងឆ្វេងនិង​របួស​ពេញខ្លួន។

​ក្រោយមាន​គ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបាន​ក្រុមគ្រួសារ​និង​កម្លាំងសមត្ថកិច្ចបាន​ជួយ​ដឹក​តាម​រថយន្ត​ ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរីដើម្បីសង្គ្រោះ​បន្ទាន់៕ដោយ៖វិចិត្រ​