អន្តរជាតិ

មេគណបក្សប្រឆាំងថៃ Pita Limjaroenrat រំពឹងកាន់តែខ្លាំងក្លាយជានាយករដ្ឋមន្រ្តី

មេគណបក្សប្រឆាំងថៃបក្សឆ្ពោះទៅមុខ លោកPita Limjaroenrat បានសំដែងក្តីរំពឹងសង្ឃឹមកាន់តែខ្លាំង​ហើយ​ក្នុងការក្លាយជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស ខណៈដែលមានការភ័យខ្លាចការផ្ទុះកម្លាំងយោធាពីលោកប្រយុទ្ធ។

ទន្ទឹមនឹងដំណើរការរាប់សន្លឹកឆ្នោតកំពុងត្រូវបានធ្វើឡើងដោយគណៈកម្មាធិការយ៉ាងហ្មត់ចត់ជាទីបំផុត និងជិតត្រូវបានប្រកាសជាផ្លូវការ លទ្ធផលជាបឋមគិតត្រឹមថ្ងៃចន្ទទី ១៥ ខែឧសភា ឆ្នាំ២០២៣ ដែលស្មើនឹង៩៩.១៨ ភាគរយនៃសន្លឹកឆ្នោត គណបក្ស Move Forward បានលេចចេញជាគណបក្សធំជាងគេនៅក្នុងសភាតំណាង​ដែលឈ្នះបាន១៥១ អាសនៈ នាំមុខគណបក្សប្រឆាំងធំៗផ្សេងទៀត រួមទំាងគណបក្សភឿថៃដែលល្បីរបស់ត្រកូល​ស៊ីនណាវ៉ាត ១៤១ អាសនៈ។

Pita Limjaroenrat ជាអ្នកនយោបាយដែលអំពាវនាវឱ្យមានកំណែទម្រង់នៅក្នុងប្រទេសថៃ ហើយបច្ចុប្បន្នជាមេដឹកនាំគណបក្សប្រឆាំង Move Forward ប្រឆាំងនឹងចលនាយោធាបានថ្លែងទៅកាន់សារព័ត៌មាន និងអ្នកគាំទ្រថា “យើងចង់បានកំណែទម្រង់ច្បាប់”។ គណបក្សចលនាឆ្ពោះទៅមុខនេះ ក៏កំពុងស្វែងរកការបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រឆាំងភឿថៃ ខណៈដែលរួមបញ្ចូលគ្នាខ្លួនអាចទទួលបានអាសនៈចំនួនពីរភាគបីនៃបញ្ជីគណបក្សចំនួន ១០០ ធ្វើឲ្យគណបក្សប្រឆាំងទាំងពីរទទួលបានអាសនៈលើសពីកម្រិត ២៥០ សម្រាប់សំឡេងភាគច្រើនសាមញ្ញនៅក្នុងសភាជាន់ទាប។

យ៉ាងណាក៏ដោយ អ្នកវិភាគនៅតែបានលើកឡើងថា លោកប្រយុទ្ធដែលកាន់ទ័ពប្រមាណជាង ៣០ម៉ឺននាក់អាចនៅតែមានប្រៀប ដោយអាស្រ័យលើឥទ្ធិពលទ័ព និងអំណាចព្រឹទ្ធសភាដែលគាំទ្រខ្លួន៕

ប្រភព៖ BBC NEWS

ប្រភពរូប៖BBC NEWS
ប្រែសម្រួល៖សុខ តុលា