ចំណេះដឹង

ពាក្យសម្តីនិងកាយវិការ ដែលកូនៗ ចង់បានពីលោកឪពុកនិងអ្នកម្តាយ

ដោយ៖រតនា

កាយវិការ និងពាក្យសម្តី ជាកត្តាសំខាន់បំផុតសម្រាប់ជាវិធីសាស្ត្រក្នុងការអប់រំកូនៗឲ្យមានទំលាប់ល្អក្នុងការរស់នៅនិងទំនាក់ទំនងល្អ។ ខាងក្រោមនេះជាពាក្យសម្តី ដែលឪពុកម្តាយ គួរតែឧស្សាហ៌ប្រើ ជាមួយកូនៗរបស់ខ្លួន ៖

ប៉ាម៉ាក់ ស្រលាញ់កូន ជាឃ្លា ដែលអ្នកគិតថា សាមញ្ញ តែមានន័យណាស់ សម្រាប់កូនៗរបស់អ្នក។

ប៉ាម៉ាក់ សូមទោស ជាឃ្លា ដែលបង្ហាញ ពីការដឹងខុស និងការទទួលខុសត្រូវ ដែលកូនៗរបស់អ្នក គួរណាស់តែបានឮ ដើម្បីពួកគេ អាចយកតម្រាប់តាម។

ប៉ាម៉ាក់នៅក្បែរកូន ទោះបីជាមានរឿងអ្វីក៏ដោយ ទំនុកចិត្ត ដែលកូនៗចង់បានពីឱពុកម្តាយ។

កូនមានភាពស្អាត ដែលជារបស់កូន ជាឃ្លាលើកទឹកចិត្ត ដែលមានន័យបំផុត ជាពិសេសសម្រាប់កូនស្រីៗតែម្តង។

មានរឿងអី អាចពិភាក្សាជាមួយម៉ាក់ប៉ា បានណា ឪពុកម្តាយ ជាមនុស្ស ដែលកូនៗត្រូវការជាទីបំផុត ជាពិសេសនៅពេលដែលពួកគេ មានបញ្ហា។

ម៉ាក់ប៉ា ជឿថាកូនអាចធ្វើបាន ជំនឿចិត្ត ដែលអ្នកគួរតែផ្តល់អោយកូនៗរបស់អ្នក។

កូនមានគ្រួសារ កូនមានប៉ាម៉ាក់ ដែលនៅចាំគាំទ្រ អ្នកគួរជាមនុស្សដំបូង ដែលនៅចាំគាំទ្រ លើកទឹកចិត្ត និងឱបពួកគាត់ ជាពិសេស ពេលដែលពួកគាត់ត្រូវការអ្នកបំផុត។

ម៉ាក់ប៉ា ផ្តល់សារសំខាន់ ដល់កូនជានិច្ច ការផ្តល់សិទ្ធិនៅក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ជាអ្វីដែលកូនៗចង់បានជាទីបំផុត។

ប៉ាម៉ាក់ លើកទោសអោយកូនគ្រប់យ៉ាង កុំទម្លាប់ ដាក់កំហុស គម្រាម សម្លុត មិនអ៊ីចឹងទេ អ្នកគ្មានថ្ងៃបានដឹងរឿងអ្វីពីកូនរបស់អ្នកឡើយ ហើយអ្នក នឹងស្តាយក្រោយ នូវទង្វើរបស់អ្នក។

កុំខ្មាស់អៀននឹងការបង្ហាញថា អ្នកស្រលាញ់កូនរបស់អ្នក និងបារម្ភ ពីពួកគេ មិនថាជាសម្តី ឬកាយវិការ ក៏ដោយ ព្រោះ ទៅថ្ងៃមុខ អ្នកនឹងទទួលបានប្រយោជន៍ ពីសម្តី និងកាយវិការ ដែលអ្នក ប្រើជាមួយ និងកូនៗរបស់អ្នក ៕

ប្រភព៖ https://herbeauty.co/en/relationships/6-things-you-should-never-do-on-a-first-date/