សន្ដិសុខសង្គម

បុគ្គលិកអគ្គិសនីម្នាក់ឆក់ខ្សែភ្លើងស្លាប់នៅជាប់លើបង្គោលភ្លើង

ដោយ៖សុខុម

ស្ទឹងត្រែង៖បុរសម្នាក់ដែលជាបុគ្គលិកអគ្គិសនីត្រូវខ្សែភ្លើងឆក់ពេលកំពុងតបណ្តាញនៅលើបង្គោលមួយដែលមានកម្ពស់ប្រហែល១០ម៉ែត្រ កាលពីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នៅចំណុចទួលអូររៃភូមិវាលដេញឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក អេង ភត្រានាយប៉ុស្តិ៍នគរបាលឃុំអន្លង់ជ្រៃបានបញ្ជាក់ថាជនរងគ្រោះខាងលើឈ្មោះ ហួ យ៉ាអាយុប្រហែល២៥ឆ្នាំជាបុគ្គលិកអគ្គិសនីស្ទឹងត្រែង។ នៅមុនពេលកើតហេតុបុគ្គលិករូបនេះបានឡើងតបណ្តាញអគ្គិសនី បង្គោលលេខP234-204រនៅលើផ្លូវជាតិលេខ៩ក្បែរផ្ទះប្រជាពលរដ្ឋភ្លាមនោះក៏ស្រាប់តែឆក់តែម្តង។ ពេលឃើញជនរងគ្រោះត្រូវភ្លើងឆក់បុគ្គលិកដូចគ្នា ឡើងទៅលើបង្គោលភ្លើង ជួយដាក់មកដី​សង្រ្គោះបឋមដឹកមកមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងប៉ុន្តែជាអកុសលបែរជាបាត់បង់ជីវិតទៅហើយ៕