ចំណេះដឹង

តោកេនយ៉ាដ៏ចំណាស់ជាងគេបង្អស់បានលាចាកលោកដោយផ្លែលំពែងរបស់អ្នកថែទាំវា

ដោយ៖សហការី

មន្ត្រីអភរក្សសត្វព្រៃបានប្រាប់ថាមានតោកេនយ៉ាមួយក្បាលមានវ័យចំណាស់ជាងគេលើពិភពលោក បានលាលោកបន្ទាប់ពីត្រូវនឹងលំពែងរបស់អ្នកថែទាំវា។

Loonkito អាយុ ១៩ ឆ្នាំត្រូវបានសម្លាប់ដោយចាក់នឹងលំពែងយ៉ាងសាហាវបំផុតដោយក្រុម Maasai morans កាលពីយប់ថ្ងៃពុធទី១០ ខែឧសភា ២០២៣ បន្ទាប់ពីវាត្រូវបានគេចាប់បាននៅក្នុងភូមិ Olkelunyiet ។

King of the Jungle ស្តេចព្រៃនេះត្រូវបានអ្នកអភិរក្សសត្វព្រៃសរសើរវាអស់ជាច្រើនឆ្នាំមកហើយ ដោយសារសត្វភាគច្រើនគឺមិនអាចរស់រានបានយូរនៅក្នុងព្រៃទេ។

ភូមិ ដែល Loonkito ចូលទៅនោះគឺស្ថិតនៅជាយក្រុងជាកន្លែងឧទ្យានជាតិ Amboseli ដែលល្បីថាជាកន្លែងដ៏ល្អបំផុតនៅក្នុងទ្វីបអាហ្រ្វិកក្នុងកាចូលទៅទស្សនាហ្វូងដំរីដែលរស់នៅមិនមានសេរីភាព និងប្រភេទសត្វព្រៃដទៃទៀតផងដែរ។

សត្វតោដ៏អស្ចារ្យមួយក្បាលនេះត្រូវបានភ្នាក់ងាសេវាកម្មសត្វព្រៃ Kenya (KWS) ដាក់ឈ្មោះថា “អ្នកចំបាំងខ្លាធំដូចក្នុងរឿងព្រេងនិទាន” ដោយសាវាបានការពារទឹកដីនេះអស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកហើយ។

លោក Paul Jinaro អ្នកនាំពាក្យរបស់ KWS បាននិយាយថា “វាជាសត្វតោដ៏ចំណាស់បំផុតដែលអាចនៅរកចំណីបានដោយខ្លួនឯងចំណែកសត្វតូចតាចដទៃទៀតគឺងាយរងគ្រោះជាងគេបំផុត”។

“សត្វតោតាមធម្មតាវាទៅរកចាប់សត្វព្រៃធ្វើជាចំណីនៅក្នុងឧទ្យានជាតិ”។

ក្រុមអភិរក្សសត្វតោប្រចាំទ្វីបអាហ្រ្វិក បានឱ្យដឹងថា សត្វតោអាហ្រ្វិកជាធម្មតាមានអាយុកាលរស់នៅក្នុងព្រៃរហូតដល់ ១៨ ឆ្នាំ ។

មានសត្វតោជាង ១០០ ក្បាលរស់នៅក្នុងតំបន់ Amboseli ហើយសត្វតោធំៗត្រូវបានចាត់ទុកថាជា សត្វ”ងាយរងគ្រោះ” ដែលគេចុះនៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) នៃប្រភេទសត្វដែលរងការគំរាមកំហែង។

នៅមានសត្វតោត្រឹមតែ ២៣,០០០ ក្បាលប៉ុណ្ណោះនៅសេសសល់ក្នុងព្រៃ ខណៈដែលចំនួនស្ថិតិរបស់ពួកវាបានថយចុះ ៩០ ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ  នេះបើយោងយតាមទិន្នន័យស្តីពីផលប៉ះពាល់នៅអាហ្វ្រិក។

សត្វតោស្ទើរតែទាំងអស់រស់នៅក្នុងទ្វីបអាហ្រ្វិកនិងមានចំនួនតិចតួចរស់នៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមស្ថិតិរបស់សហព័ន្ធសត្វព្រៃពិភពលោក។

Loonkito មិន​អាច​បញ្ជាក់​ជា​ផ្លូវការ​ថា​វាជា​សត្វ​​ដែល​មាន​អាយុ​ចំណាស់​បំផុតនៅ​ក្នុង​ពិភពលោក​​ទេ ក៏ប៉ុន្តែ​វា​ជា​សត្វ​តោ​ដែល​មាន​អាយុ​ច្រើន​ជាង​អាយុ​សត្វដែលអាចរស់រាន​មាន​ជីវិតបាន​ជា​មធ្យម។

ក្រុមអភិរក្ស Lion Guardians បានកោតសរសើរ Loonkito ថាជា ‘និមិត្តរូបនៃភាពធន់ និងការរស់នៅជាមួយគ្នាបានយូរ’ ។

អង្គការក្រៅរដ្ឋាភិបាលបានបង្ហោះនៅលើបណ្តាញFacebook ថា “ត្រូវតែទប់អារម្ភនៅពេលដែលទទួលបានព័ត៌មានពីការស្លាប់របស់ Loonkito ដែលវាបានរស់នៅក្នុងចន្លោះឆ្នាំ២០០៤ ដល់ ២០២៣) វាជាសត្វតោឈ្មោលដ៏ចំណាស់ជាងគេបំផុតនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់យើង ហើយប្រហែលជានៅទូទាំងអាហ្វ្រិកទៀតផង”។

របាយការណ៍ស្តីសត្វព្រៃដែលវង្វេងចូលទៅក្នុងភូមិអ្នកស្រុកក្នុងប្រទេសកេនយ៉ាបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារសត្វទាំងនោះស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីការពង្រីកទីក្រុងចូលទៅក្នុងតំបន់ចំណាកស្រុកបុរាណនិងកន្លែងបរបាញ់ផ្សេងៗ

លោក Jinaro មន្ត្រី KWS បាននិយាយថា “ពួកអ្នកស្រុកត្រូវតែជូនដំណឹងដល់យើងជាបន្ទាន់ដើម្បីយើងអាចយកសត្វទាំងនោះត្រឡប់ទៅឧទ្យានវិញ” ។

កាលពីខែកក្កដា ឆ្នាំ ២០២១ សត្វតោមួយក្បាលបានបង្កការភិតភ័យក្រោយពីបានវង្វេងចេញពីទីជម្រករបស់វានៅក្នុងឧទ្យានជាតិ Nairobi ចូលទៅក្នុងសង្កាត់ដែលមានមនុស្សអ៊ូអរនៅព្រឹកព្រលឹម។

ឧទ្យាននេះចម្ងាយប្រាំពីរគីឡូម៉ែត្រ (បួនម៉ាយ) ពីរដ្ឋធានីកេនយ៉ាឧប្បត្តិហេតុបង្កឡើងដោយសារតែមានសត្វរត់ចេញពីវាលស្មៅវង្វេងចូលទៅក្នុងទីក្រុងដ៏ច្របូកច្របល់របស់អ្នកស្រុកជាង ៤ លាននាក់។

កាលពីខែធ្នូ ឆ្នាំ ២០១៩ សត្វតោមួយក្បាលបានខាំបុរសម្នាក់ឱ្យស្លាប់នៅខាងក្រៅឧទ្យានហើយកាលពីខែមីនា ឆ្នាំ ២០១៦ សត្វតោមួយក្បាលទៀតត្រូវបានបាញ់សម្លាប់ បន្ទាប់ពីបានវាយប្រហារធ្វើឱ្យអ្នកស្រុកក្បែរនោះរងរបួស។

កាលពីខែកុម្ភៈ ឆ្នាំ ២០១៦ សត្វតោពីរក្បាលបានដើរអស់មួយថ្ងៃកាត់ទីក្រុង Kibera ដែលជាតំបន់អនាធិបតេយ្យអ៊ូអរខ្លាំងនៅមុនពេលវាត្រឡប់ទៅសួនឧទ្យានហើយប៉ុន្មានថ្ងៃក្រោយមកក៏ប្រទះឃើញសត្វតោជាច្រើនទៀតនៅក្នុងទីក្រុង។

មានសត្វតោប្រហែល ២,៥០០ ក្បាលនៅក្នុងប្រទេសកេនយ៉ាបើយោងតាមជំរឿនសត្វព្រៃថ្នាក់ជាតិលើកដំបូងបង្អស់របស់ប្រទេសធ្វើឡើងនៅក្នុងឆ្នាំ ២០២១៕