សន្ដិសុខសង្គម

ជនជាតិចិនធ្លាក់ពីលើអគារបុគ្គលិកកាស៊ីណូនៅក្រុងព្រះសីហនុស្លាប់ទៀតហើយ

ដោយ៖សហការី

ព្រះសីហនុ៖បុរសជនជាតិចិន ជាបុគ្គលិកកាស៊ីណូឆាំងឆឹងម្នាក់បានធ្លាក់ពីលើអគារបុគ្គលិកជាន់ទី១២កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅម្ដុំចម្ការស្ពៃ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់យ៉ាងអាថ៌កំបាំងបំផុត។

ក្រោយពីកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចស្ទើរតែគ្រប់ស្ថាប័នបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សមួយចំនួនមានប្រុស,មានស្រី ដែលអាចជាអ្នកជាប់ពាក់ព័ន្ធយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ប៉ុន្តែនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចនៅមិនទាន់បានប្រកាសព័ត៌មានពីអត្តសញ្ញាណ និងពីមូលហេតុ ជុំវិញករណីជនជាតិចិនដែលស្លាប់ដោយធ្លាក់ពីលើអគារបុគ្គលិករបស់កាស៊ីណូឆាំងឆឺងនេះនៅឡើយទេ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងនោះបានឱ្យដឹងថា គិតត្រឹមរយៈពេលដើមខែឧសភា ឆ្នាំ២០២៣នេះ បុគ្គលិកកាស៊ីណូឆាំងឆឹងមានចំនួនពីរនាក់ហើយដែលបានធ្លាក់ពីលើអគារស្លាប់ដោយពុំទាន់ដឹងពីមូលហេតុច្បាស់លាស់៕