អន្តរជាតិ

គណបក្សនាយករដ្ឋមន្រ្តីចាំផ្ទះប្រយុទ្ធចាន់អូចាដាំក្បាលចុះក្នុងការបោះឆ្នោត

ដោយ៖តុលា

គណបក្សរដ្ឋាភិបាលថៃលោកប្រយុទ្ធចាន់អូចាកំពុងតែបាត់បង់ប្រជាប្រិយភាពនិងសំឡេងឆ្នោតមិនធ្លាប់មាន ខណៈដែលលទ្ធផលល្ហៀងៗថ្ងៃអាទិត្យគណបក្សគូប្រជែងថៃចំនួន២បាននាំមុខ។

ជាមួយនឹងការរាប់សន្លឹកឆ្នោតចំនួន ៩៧%ថ្ងៃអាទិត្យទី ១៤ ខែឧសភា ឆ្នាំ២០២៣ ការគណនាដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ដោយផ្អែកលើទិន្នន័យពីគណៈកម្មាធិការរៀបចំការបោះឆ្នោតបានឲ្យដឹងជាបឋមថា គណបក្សប្រឆាំងថៃ Move Forward ដែលមានន័យថាបោះជំហានទៅមុខ ទំនងជានឹងឈ្នះអាសនៈច្រើនជាងគេតាមពីក្រោយលំដាប់ទីពីរនឹងគណបក្សភឿថៃដឹកនាំដោយត្រកូល Shinawatra ។

លទ្ធផល​ដំបូង​បង្ហាញ​ថា បន្ទាប់ពីការរាប់សន្លឹកឆ្នោតបានដំណើរការបិទនៅម៉ោង៥ល្ងាចថ្ងៃអាទិត្យ – ប្រាំបួនម៉ោងក្រោយពីការបោះឆ្នោតបានចាប់ផ្តើមនៅការិយាល័យបោះឆ្នោតចំនួន ៩៥០០០ ទូទាំងប្រទេសថៃ គណបក្សប្រឆាំងថៃទាំងពីរនេះ ហាក់ដូចជាមានប្រៀបខ្លាំងសម្បើមណាស់ លើគណបក្សកាន់អំណាចបច្ចុប្បន្នលោក​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។

ភឿថៃដែលដឹកនាំដោយអ្នកនយោបាយស្រីនាង Paetongtarn Shinawatra ដែលត្រូ​វជាកូនរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសន្យាថានឹងយល់ព្រមតាមសំណើព្រមព្រៀងណាមួយជាមួយគណបក្សបោះជំហានទៅមុខដឹកនាំដោយអតីតនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា Pita Limjaroenrat នៅពេលលទ្ធផលឆ្នោតត្រូវប្រកាសជាផ្លូវការ។

យ៉ាងណាមិញ គួរជម្រាបផងដែរថា នាយករដ្ឋមន្ត្រីថៃថ្មីនឹងត្រូវបានជ្រើសរើសដោយរួមគ្នាពីសំណាក់សមាជិកសភាជាប់ឆ្នោតចំនួន ៥០០នាក់ និងសមាជិកព្រឹទ្ធសភាចំនួន ២៥០ នាក់ ខណៈ សមាជិកព្រឹទ្ធសភាកន្លងមក តែងតែបោះឆ្នោតគាំទ្ររដ្ឋាភិបាលបច្ចុប្បន្នចូលបក្សសម្ព័ន្ធយោធា និងមិនដែលគាំទ្របក្សប្រឆាំងឡើយ៕

ប្រភព៖ REUTERS