កីឡា

ក្ដីសង្ឃឹមឈ្នះពានរបស់កាំភ្លើងធំ Arsenal បានរសាត់បាត់ហើយ ក្រោយចាញ់ Brighton យ៉ាងអាម៉ាស់ ៣ទល់និង០ នៅក្នុងដីខ្លួនឯង

ដោយ៖ Rith Kongea

កាំភ្លើងធំ Arsenal បានភ្លាត់ចាញ់ Brighton ក្នុងលទ្ធផល៣-០ នៅកីឡដ្ឋាន Emirates បានធ្វើឲ្យពួកគេបាត់បង់ឱកាសក្នុងការឈ្នះជើងឯកលើកដំបូង ក្រោយខកខានជិត២០ឆ្នាំ ។ នេះជាសុបិនអាក្រក់មួយសម្រាប់ក្រុមរបស់លោក Mikel Arteta ខណៈ Manchester City បន្តឈ្នះ Everton 3-0 យកបាន ៣ពិន្ទុបន្ថែមទៀតនៅសប្ដាហ៍ទី៣៥នេះ​ ។

បើ Arsenal មិនអាចយកឈ្នះលើ Nottingham Forest នៅសប្ដាហ៍ក្រោយបានទេ នោះពាននឹងបានទៅលើ Man City ជាផ្លូវការតែម្ដង ប៉ុន្តែប្រសិនបើពួកគេឈ្នះ ក៏មិនប្រាកដថាអាចតាមទាន់ Man City ដែរ ខណៈក្រុមរបស់លោក Pep ត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ ។

វាជារឿងសោកស្ដាយមួយសម្រាប់ Arsenal ដែលបាននាំមុខកំពូលតារាងតាំងពីដើមរដូវកាល បែរមកភ្លាត់ប្រមាណប្រកួតចុងក្រោយ ដែលធ្វើឲ្យពួកគេបាត់បង់ពិន្ទុជាច្រើន រហូតត្រូវតាមពិន្ទុពីក្រោយ Man City ដល់ទៅ ៤ពិន្ទុវិញ ខណៈ Arsenal មានត្រឹម ៨១ពិន្ទុ ឈរលេខ២ សល់តែ៣ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលហើយ៕