អន្តរជាតិ

ពុទ្ធោ! គ្រាន់តែអាវកីឡាករល្បីម្នាក់ដាក់លក់ក្នុងតម្លៃ៣លានដុល្លារ

ដោយ៖សហការី

កីឡាករ Michael Jordan បានដាក់ដេញថ្លៃលក់អាវរបស់ខ្លួន ក្នុងតម្លៃ ៣លានដុល្លាអាម៉េរិក កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។

កីឡាករដ៏ល្បីល្បាញ លោក Michael Jordan គ្រោងនឹងដាក់លក់អាវរបស់ខ្លួននៅប៉ុន្មានសប្តាហ៍ខាងមុខ ដែលពេលនេះកំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គម និងមជ្ឈដ្ឋានទូទៅ។ អាវនេះគេបានពាក់នៅពេលទទួលមេដាយមាស របស់ក្រុមកីឡា Dream Team កាលពីឆ្នាំ ១៩៩២។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងពីមហាជននោះ គឺស្លាកសញ្ញា Reebok ហ្ស៊កដានីដ៏ល្បីល្បាញ នៅលើអាវយ៉ាកេតដែលពាក់ដោយក្រុមកីឡាករ Team USA នៅក្នុងពិធីទទួលមេដាយមាស នៅឯព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៩២ ក្នុងទីក្រុងបាសេឡូណា ក្រោយក្រុមដ៏ខ្លាំងនេះ យកឈ្នះ ១១៧-៨៥ ជាមួយនឹងក្រុមក្រូអាត។

ពិធីដេញថ្លៃនឹងធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ហើយបិទនៅថ្ងៃទី ២៨ ខែមិថុនា ម៉ោង ៧ យប់ ដោយគេរំពឹងថានឹងលក់បានក្នុងតម្លៃ ៣ លានដុល្លារ។ អាវដែលនឹងដាក់លក់គឺពាក់ដោយជើងឯកកីឡាបាល់បោះ National Basketball Association (NBA) ប្រាំមួយសម័យកាល Michael Jordan គាត់គឺជាអ្នកដឹកនាំក្រុមសម្រាប់ក្រុមហ៊ុន Nike ដែលជាដៃគូក្នុងអាជីពបាល់បោះរបស់គាត់។

Sotheby’s Brahm Watcher បានប្រាប់ Dailymail.com ថា “ឥទ្ធិពលរបស់ក្រុម Dream លើបាល់បោះគឺមិនអាចវាស់បានឡើយ”។ វាជាព្រឹត្តិការណ៍ពិភពលោក គឺជាប្រវត្តិសាស្ត្រមួយ ដែលជារឿយៗ ត្រូវបានផ្តល់កិត្តិយសសម្រាប់ការធ្វើឲ្យមានប្រជាប្រិយភាពកាន់តែខ្លាំង និងជាលក្ខណៈសាកលផ្នែកកីឡាបាល់បោះ។

អាវធំរបស់ Jordan មានតាំងបង្ហាញសម្រាប់ការចូលទស្សនាជាសាធារណៈ នៅ Sotheby’s New York ចាប់ពីថ្ងៃទី ២៤ ខែមិថុនា រហូតដល់ការដេញថ្លៃបញ្ចប់នៅថ្ងៃទី ២៨ ខែមិថុនា៕