សន្ដិសុខសង្គម

ត្រៀមបញ្ជូនអ្នកគំរាមសម្លាប់ឪពុក,វាយកម្ទេចសម្ភារ,ធ្វើឱ្យគោងាប់ទៅតុលាការ

ពោធិ៍សាត់៖នគរបាលបានចាប់បុរសម្នាក់ដាក់ខ្នោះភ្លាមៗ ក្រោយពីជនសង្ស័យគំរាមសម្លាប់ឪពុក,វាយកម្ទេចសម្ភារ,ទ្រព្យសម្បត្តិនិងធ្វើឱ្យគោងាប់មួយក្បាល ត្រៀមបញ្ជូនទៅតុលាការ។ហេតុការណ៍បានកើតឡើងនៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១១ ខែឧសភា។

សមត្ថកិច្ចបានឱ្យដឹងថា ព្រោះតែប្រើគ្រឿងញៀនហួសកម្រិត បុរសម្នាក់បានគំរាមសម្លាប់ឪពុក,វាយកម្ទេច,ដុតបំផ្លាញសម្ភារទ្រព្យសម្បត្តិក្នុងផ្ទះ និងសម្លាប់គោមួយក្បាលឱ្យងាប់ត្រូវបានចាប់ខ្លួន។

ជនសង្ស័យឈ្មោះ ឡឹង គា អាយុ២៩ឆ្នាំ។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ កែវ ឡាយ អាយុ ៦៥ឆ្នាំ ជាកសិករ នៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់។មន្ត្រីដដែលបានបន្តថា ការឃាត់ខ្លួនក្រោយពីជនសង្ស័យ រូបនេះបានធ្វើសកម្មភាពវាយកម្ទេចបង្អួចផ្ទះចំនួន៤វង់- សម្លាប់គោ១ក្បាល-ដុតគ្រែ១គ្រឿង-វាយកម្ទេចសម្ភារទ្រព្យសម្បត្តិក្នុងផ្ទះនិងគំរាមសម្លាប់ឪពុកបង្កើត។

បន្ទាប់ពីចាប់ជនសង្ស័យ នគរបាលក្រុងពោធិ៍សាត់បានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីអនុត្តតាមច្បាប់៕ដោយ៖វិចិត្រ