កម្សាន្ដ

គ្រាន់តែលែនដាក់ភ្នែកតារាចម្រៀងអាម៉េរិកតម្លៃ១ម៉ឺនដុល្លារ

ដោយ៖សហការី

មានការទម្លាយមួយឲ្យដឹងថា គ្រាន់តែលែនដាក់ក្នុងភ្នែកតារាចម្រៀងអាម៉េរិក Taylor Swift  តម្លៃ ១០,០០០ ដុល្លារ កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្នក​គាំទ្រ Taylor Swift បាន​បំផុស​គំនិត​ថ្មី​មួយ សម្រាប់​បង្ហាញក្តី​ស្រឡាញ់​របស់​​គេ​ចំពោះ​កំពូល​តារា​ចម្រៀងម្នាក់នេះ។ កាលពីព្រឹកថ្ងៃពុធអ្នកគាំទ្របានរកឃើញបញ្ជីនៅលើគេហទំព័រលក់សម្លៀកបំពាក់ Depop ដែលអ្នកប្រើប្រាស់បានបង្ហោះនូវបញ្ជីទំនាក់ទំនងជាច្រើន ហើយក្នុងនោះក៏បានបង្ហាញពីតារាចម្រៀងរូបនេះ ដែលបានប្រើលែនមួយគូមានតម្លៃថ្លៃបំផុត។ ក្នុងនោះគេបានបញ្ជាក់ថា ប្រសិនបើចង់ភ្ជាប់ទំនាក់ទំនងជាពិសេស និងរហ័សទាន់ចិត្តនោះ​ ត្រូវតែចំណាយ ១០,០០០ ដុល្លារ។

បន្ទាប់​ពី​បញ្ជី​ត្រូវ​បាន​គេ​បង្ហាញ អ្នក​ប្រើ​បាន​បញ្ជាក់​នៅ​លើ​ប៉្រូហ្វាល​របស់​គេថា វា​ជា​ការ​លេង​សើចទេ (LMAO)។ តែពួកគេមិនបានបញ្ឈប់នោះទេ អ្នកផ្សេងៗទៀតដែលបានដឹងពីការចែករំលែកនេះ បានសម្តែងការមិនពេញចិត្ត និងខ្លះសម្តែងការកោតសរសើរថា នេះជាល្បិចរបស់អ្នកលក់នោះទេ។ ការបង្ហោះសានេះគឺគ្រាន់តែណែនាំចំពោះការចុះបញ្ជី ដោយលើកជាឧទាហរណ៍ថា ពួកគេត្រូវតែធ្វើតាមការណែនាំដូចគំរូខាងលើនេះ។

ប៉ុន្តែអ្នកគាំទ្រ Taylor Swift មួយចំនួនបានស្រែកត្អូញត្អែរដែរថា​ វាពិតជាថ្លៃខ្លាំងណាស់ តើវាអាចជឿបានទេចំពោះលែនដាក់ភ្នែក មានតម្លៃរហូតដល់ ១០,០០០ ដុល្លារបែបនេះ។ អ្នក​ប្រើ​ដែលខក​ចិត្ត​ម្នាក់​បាន​សរសេរ​ថា “ហេតុ​អ្វី​បាន​ជា​ខ្ញុំ​​គិតមិន​ដល់​រឿងមួយ​នេះ”។ អ្នកផ្សេងទៀតគ្រាន់តែចំអកនឹងភាពមិនសមហេតុសមផល នៃការបង្ហោះទាំងនេះថា គឺជាចេតនារបស់ម្ចាស់ដើមនៃបញ្ជីមួយនេះតែប៉ុណ្ណោះ៕