អន្តរជាតិ

ចិន​បង្កើត​បន្ទះ​ឈីបចម្លងពី​ខួរក្បាលសត្វស្វាឲ្យចេះប្រើដៃយន្តដោយខ្លួនឯង

ដោយ៖ សហការី

អ្នកវិទ្យាសាស្ត្រចិនបានបង្កើតបន្ទះឈីបចម្លងខួរក្បាលពីសត្វស្វា ដែលអាចឲ្យវាគ្រប់គ្រងដៃមនុស្សយន្តបានតាមចិត្ត ពេលនេះកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

បើតាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃទី ១០ ខែឧសភា បានឲ្យដឹងថា កាលពីថ្ងៃទី ៥អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nankai បានចែករំលែកព័ត៌មានដែលជារបកគំហើញមួយ វានឹងធ្វើឲ្យជីវិតជនពិការមានភាពល្អប្រសើរឡើងវិញ។ ដោយអ្នកវិទ្យាសាស្រ្តបានធ្វើខួរក្បាលសប្បនិមិត បំប្លែងដោយអេឡិចត្រូនិកកុំព្យូទ័រ (EEG) ណែនាំសត្វឲ្យចេះគ្រប់គ្រងម៉ាស៊ីនដោយមានភ្ជាប់ទាំងអាហាររបស់វាផងដែរ។ នេះគឺជាការសាកល្បងមួយដឹកនាំដោយក្រុមសាស្រ្តាចារ្យ Duan Feng មកពីសាកលវិទ្យាល័យ Nankai និងបានបញ្ចប់ការសាកល្បងរួមគ្នាជាមួយនៅមន្ទីរពេទ្យទូទៅ របស់កងទ័ពរំដោះប្រជាជនចិន។

ពួកគេបានចែករំលែករូបភាពក្រុមធ្វើការវះកាត់ខួរក្បាលសត្វស្វា គ្រូពេទ្យបានបង្ហាញឲ្យឃើញនៅលើអេក្រង់ ពីដំណើរការវះកាត់ដោយឃើញសត្វស្វាដេកនៅលើតុ ក្នុងខណៈដែលកំពុងធ្វើការវះកាត់ខួរក្បាលរបស់វា។ អ្នកស្រាវជ្រាវបានចែករំលែកថា “ចំណុចប្រទាក់បណ្តុំខួរក្បាល- អន្តរការីកុំព្យូទ័រ ដែលបង្កើតឡើងដោយក្រុមសាស្រ្តាចារ្យ Duan Feng ធ្វើការវះកាត់ភ្ជាប់ឧបករណ៍ជម្រុញ ទៅនឹងឧបករណ៍ចាប់សញ្ញា EEG ជម្រុញភ្ជាប់ទៅនឹងផ្ទាំងខួរក្បាលស្វា ដែលអាចជួយប្រមូលសញ្ញា EEG អ៊ិនធ័រគ្រីននាល (intracranial) ដោយមិនចាំបាច់ធ្វើការវះកាត់ផ្នែក គ្រេនីអូតូម៉ី (craniotomy) នោះទេ ។

បន្ទាប់ពីធ្វើប្រតិបត្តិការ សញ្ញា EEG ត្រូវបានប្រមូលផ្តុំឡើង និងទទួលស្គាល់ថាវាទទួលបាន ជោគជ័យ ដែលធ្វើឲ្យវាដឹងពីការគ្រប់គ្រងទៅលើដៃមនុស្សយន្ត។ សាស្រ្តាចារ្យ Duan Feng បាននិយាយថា “លទ្ធផលនៃការពិសោធន៍អន្តរខួរក្បាល-កុំព្យូទ័រអន្តរកម្ម ដែលបានអនុវត្តនៅក្នុងខួរក្បាលរបស់សត្វ ដែលមិនមែនជាមនុស្ស ជាការលើកកម្ពស់នៃការវិវត្តផ្នែកអន្តរកម្មខួរក្បាល-កុំព្យូទ័រ៕