អន្តរជាតិ

ចិនត្រៀមបាញ់បង្ហោះយានអវកាសដឹកទំនិញ Tianzhou-6

ដោយ៖រតនា

សារព័ត៌មាន Xinhua បានឲ្យដឹងថា ការរួមបញ្ចូលគ្នានៃយានអវកាសដឹកទំនិញ Tianzhou-6 និងរ៉ុក្កែត Long March-7 Y7 ត្រូវបានផ្ទេរបញ្ឈរទៅកាន់តំបន់បាញ់បង្ហោះកាលនៅថ្ងៃអាទិត្យទី៧ ឧសភា ២០២៣។

យានអវកាសដឹកទំនិញនឹងត្រូវបាញ់បង្ហោះក្នុងពេលដ៏ខ្លីខាងមុខ នេះបើតាមទីភ្នាក់ងារអវកាសចិន Manned Space Agency។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឿងបរិក្ខារ និងឧបករណ៍នៅឯកន្លែងបាញ់បង្ហោះយានអវកាស Wenchang ក្នុងខេត្តកោះហៃណានភាគខាងត្បូងរបស់ប្រទេសចិនគឺស្ថិតក្នុងស្ថានភាពល្អ ហើយការត្រួតពិនិត្យមុខងារមុនការបាញ់បង្ហោះ និងការធ្វើតេស្តរួមគ្នាផ្សេងៗនឹងត្រូវបានអនុវត្តតាមការគ្រោងទុក៕

ប្រភព៖Xinhua