ចំណេះដឹង

អ្នកវិទ្យាសាស្ត្រព្រមានពីការឆ្លងមេរោគដ៏កាចសាហាវពីសត្វចិញ្វឹមក្នុងផ្ទះ

ដោយ៖ សហការី
ក្រុមអ្នកស្រាវជ្រាវបានព្រមានថា ចាប់ពីពេលនេះតទៅមិនត្រូវឲ្យសត្វឆ្កែដេកជាមួយនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។

បើយោងតាមការស្ទង់មតិថ្មីមួយបានឲ្យដឹងថា ពីរភាគបី ឬស្មើនឹង ៦២ ភាគរយ នៃម្ចាស់សត្វចិញ្ចឹម ភាគច្រើនពួកគេឲ្យឆ្កែ-ឆ្មារបស់ពួកគេដេកលើគ្រែជាមួយ ក៏ព្រោះតែសត្វទាំងនេះវាគួឲ្យស្រលាញ់ និងចេះស្តាប់បង្គាប់បានយ៉ាងល្អ តែពួកគេមិនបានគិតអំពីហានិភ័យនោះទេ។ នេះជាការស្ទង់មតិលើមនុស្សប្រមាណ ២,០០០ នាក់ ដោយក្រុមហ៊ុន Sleep brand Silentnight បានរកឃើញយ៉ាងដូច្នេះ។

មានមតិផ្ទុយគ្នាលើកឡើងថា ការប៉ះពាល់ជាមួយ mites ពីសត្វចិញ្ចឹមអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ តែអ្នកជំនាញផ្នែកវិជ្ជសាស្ត្របាននិយាយថា ទម្លាប់បែបនេះអាចប្រឈមនឹងការឆ្លងជំងឺដ៏ធ្ងន់ធ្ងរ។ លោកបន្តថា កំហុសបែបនេះអាចនាំឲ្យឆ្លងជំងឺ mange ឬ ជំងឺ Lyme​ មកមនុ-ស្ស។ សាស្ត្រាចារ្យ Alejandra Perotti អ្នកជំនាញខាងសត្វកណ្តុរនៅសាលាវិទ្យាសាស្ត្រជីវសាស្រ្ត នៃសាកលវិទ្យាល័យ Reading បានប្រាប់ Mail Online ថា “ប្រសិនបើម្ចាស់ឆ្កែមានភាពស៊ាំនឹងមេរោគ ឬមានប្រព័ន្ធការពារខ្សោយនោះ ឆ្កែមិនគួរឲ្យដេកលើគ្រែជាមួយពួកគេនោះទេ។ នាង​បាន​និយាយ​ថា វាមានប៉ារ៉ាស៊ីត​មីក្រូទស្សន៍​ដែល​រស់​នៅ​លើរោម​របស់​ឆ្កែ​ទាំង​អស់ វា’អាច​បង្កជា​គ្រោះថ្នាក់​ដល់​ម្ចាស់​ដែល​មាន​ភាពស៊ាំ​នឹង​មេរោគ’។ កត្តាទាំងនេះ​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​លើ​ស្បែក ឬ​ផ្លូវ​ដង្ហើម​របស់​មនុស្ស ដែល​​ធ្វើ​ឲ្យ​មនុស្ស​មាន​ជំងឺ។

ប្រធានសុខាភិបាលបានព្រមានថ្មីៗនេះថា ការឆ្លងដ៏សាហាវដែលរីករាលដាលដោយចៃឆ្កែ ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេស ជាលើកដំបូងមិនធ្លាប់មានពីមុនមក។

ការធ្វើតេស្តបន្ថែមទៀតលើឆ្កែនៅទូទាំងប្រទេសបានរកឃើញថា មានជំងឺប្រភេទនេះកើតមានច្រើនដែលរហូតមកដល់ពេលបច្ចុប្បន្ន ត្រូវបានគេរកឃើញជាទូទៅនៅក្នុងផ្នែកខ្លះនៃទ្វីបអឺរ៉ុប និងអាស៊ី ឥឡូវនេះកំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេស៕