សេដ្ឋកិច្ច

ធនាគារកណ្តាលអាម៉េរិកដំឡើងអត្រាការប្រាក់ជាមូលដ្ឋាន ២៥ ពិន្ទុ

ដោយ៖សហការី

សារព័ត៍មាន ញូវយ៉កថាម បានរាយការណ៏ថាយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួដែលបានចុះផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ថា ធនាគារកណ្តាលអាម៉េរិកកាលពីថ្ងៃពុធបានបង្កើនកំរិតគោលដៅសម្រាប់អត្រាមូលនិធិសហព័ន្ធជាមូលដ្ឋាន ២៥ ពិន្ទុ ដែលស្មើនឹង ៥-៥.២៥ ភាគរយនៃអត្រាការប្រាក់ មូលនិធិសហព័ន្ធនិយាយថា Fed រតនាគារសហព៍ន្ធ “នៅតែប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យអតិផរណា”។

ការដំឡើងអត្រាមូលនិធិលើកទីដប់ចាប់តាំងពីខែមីនាឆ្នាំ ២០២២ ការរឹតបន្តឹងជាបន្តបន្ទាប់នៃគោលនយោបាយរូបិយវត្ថុគឺអនុវត្តទៅតាមការវាយតំលៃលើចរន្តរទីផ្សារ។

មានការអំពាវនាវជាច្រើនស្នើឲ្យផ្អាកដំឡើងអត្រាការប្រាក់ក្នុងខណៈដែលអតិផរណារបស់សហរដ្ឋអាម៉េរិកមានសភាពធូរស្រាលនាពេលថ្មីៗនេះតែហានិភ័យនៃអត្រាធ្លាក់ចុះផ្នែកសេដ្ឋកិច្ចបានកើនឡើងខ្ពស់។

សមាជិកព្រឹទ្ធសភា និងសមាជិកសភាជាំន់ទាបអាមេរិកចំនួន ១០ រូបបានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធាន Fed រតនាគារសហព៍ន្ធ លោក Jerome Powell នៅដើមសប្តាហ៍នេះ ដោយអំពាវនាវឱ្យមានការផ្អាកការដំឡើងអត្រាការប្រាក់នៅឯកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ Fed រតនាគារសហព៍ន្ធដែលលបានបញ្ចប់កាលពីថ្ងៃពុធ។

លោក Jerome Powell លោកប្រធានធនាគារកណ្តាលអាមេរិកបានចូលរួមសន្និសីទសារព័ត៌មាននៅទីក្រុង Washington, D.C. សហរដ្ឋអាម៉េរិកកាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។ ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធបានបង្កើនចំណាត់ថ្នាក់ដែលជាគោលដៅសម្រាប់អត្រាមូលនិធិសហព័ន្ធដល់ទៅ ២៥ ពិន្ទុក្នុងកុំរឹតមូលដ្ឋានដែលស្មើនឹង ៥-៥.២៥ ភាគរយ។ ហើយបានថ្លែងថា Fed រតនាគារសហព័ន្ធ” នៅតែប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យអតិផរណា” ៕