សេដ្ឋកិច្ច

បុគ្គលិក​ធនាគារឯកជន​ម្នាក់​នៅ​ខេត្តពោធិ៍សាត់ ឈ្នះ​រង្វាន់​ធំ ១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​ខា​រ៉ា​បាវ

​ពោធិ៍សាត់ ៖ បុគ្គលិក​បម្រើការ​ងារ​នៅ​ធនាគារ​ប្រា​សាក់​ម្នាក់​មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​នូវ​ទឹក​ប្រាក់សុទ្ធ​ចំនួន​១០០​លាន​រៀល ។ ​អ្នក​ដែលមាន​សំណាង​នោះ គឺ​លោក សេង តារា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ស្ថានីយ៍ ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។

​លោក សេង តារា បាន​ប្រាប់​ឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​លោក​តែង​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ជាប្រចាំ ជាពិសេស​ក្រោយពេល​ធ្វើការ​ងារ​ចប់​ព្រោះ​ជួយ​ឱ្យមាន​កម្លាំង និង​បំបាត់​ភាព​ងងុយដេក​។​ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​នេះ គឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះឡើយ ដោយ​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះក្រោយពេល​ចេញពី​ធ្វើការ​លោក​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំងខា​រ៉ា​បាវពី​អ្នកលក់​នៅ​ម្ដុំ​គល់ស្ពាន​ស្ទឹង​ពោធិ៍សាត់​​ចំនួន​មួយ​យួរ ៦​កំប៉ុង​យកទៅ​ផ្ទះ​ទុក​គ្រាន់​ទទួលទាន​ប្រចាំថ្ងៃ លុះ​ពេល​គាស់​មួយ​កំប៉ុង​សម្រាប់​ទទួលទាន​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល​តែម្ដង​។

​លោក​បាន​បន្ត​ឱ្យដឹងទៀតថា នៅពេល​គាស់​ឃើញ​រង្វាន់​ភ្លាម លោក​ពិត​ជាមាន​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ហើយក៏​ស្រែកប្រាប់​ប្រពន្ធ​និង​អ្នក​នៅ​ជិតខាង​ឱ្យបាន​ដឹង រួច​ក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។

​លោក សេង តារា បានបញ្ជាក់​ប្រាប់ថា ទឹកប្រាក់​១០០​លាន​រៀល​នេះ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុមគ្រួសារ​របស់លោក​ហើយ​ក្រោយពេល​ទទួលបាន លោក​នឹង​យក​មួយចំនួន​សងបំណុល​ធនាគារឯកជន និង​ជូន​ម្ដាយ​ខ្លះ ហើយ​សល់​ប៉ុន្មាន​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

​ជា​ចុងក្រោយ លោក សេង តារា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ​ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​ជួយ​កែប្រែ​នូវ​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ក្រលំបាក​ឱ្យមាន​ជីវភាព​ធូរធារ និង​មាន​លុយកាក់​ចាយ​គ្រប់គ្រាន់​៕​