សេដ្ឋកិច្ច

BNI Blue Sea ខេត្ត​ព្រះសីហនុ សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​

ដោយៈសិរីមតី

​ព្រះសីហនុ​៖​ក្រោយពី​ពង្រីក​ខ្លួន​នៅតាម​រាជធានី​ខេត្ត​ជាច្រើន BNI Cambodia នៅ​ទីបំផុត បាន​មកដល់​ខេត្ត​ព្រះសីហនុ​។​Chapter​ថ្មី​ដែលមាន​ឈ្មោះថា​«BNI Blue Sea (​សមុទ្រ​ខៀវ​)» ប្រចាំខេត្ត​ព្រះសីហនុ បាន​ត្រូវ​ប្រកាស​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៧​ខែមេសា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ​។​

​ពិធី​សម្ពោធ BNI Blue Sea បាន​ត្រូវ​ប្រារព្ធ​ធ្វើឡើង ក្រោម​វត្តមាន​លោក ឡុ​ក​ស្មិត សាម​ឌី ដែលជា​អ្នក​នាំ​ប្រ៊ែ​ន​នែ​ម BNI ពី​សហរដ្ឋអាមេរិក​ម​ក​កម្ពុជា ព្រមទាំង​សមាជិក​សមាជិកា​BNI មកពី​Chapter​ផ្សេង​ជាង​១០០​នាក់ ខណៈ​សមាជិក​ពេញសិទ្ធិ​របស់​BNI Blue Sea​មាន​ចំនួន​៥២​រូប​ដែល​សុទ្ធតែ​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​គ្នា​។​

​លោក សៅ ហុក Executive Director នៃ​BNI Blue Sea​នៅ​ខេត្ត​ព្រះសីហនុ​និង​ជា​ម្ចាស់​ភោជនីយដ្ឋាន SEA 1 នៅ​ខេត្ត​ព្រះសីហនុ​បាន​មាន​ប្រសាសន៍​ឱ្យដឹងថា​៖​បណ្តាញ​ពាណិជ្ជកម្ម​អន្តរជាតិ​(BNI) តែងតែ​ជួយ​សមាជិក​ម្ចាស់​អាជីវកម្ម ឱ្យមាន​ការរីកចម្រើន ការពង្រីក​និង​អភិវឌ្ឍ​ខ្លួន​ទទួលបាន​ឱកាស​អាជីវកម្ម​ការភ្ជាប់​ទំនាក់​ទំ​ង​និង​បណ្តាញ​និង​ការចែករម្លែក​ការងារ​ព្រមទាំង​ការជួយ​គ្នា​ទៅវិញទៅមក​។​

​លោក​បាន​បញ្ជាក់ថា​៖​គោលបំណង​និង​មូល​ហេតុដែល​បង្កើត​ប៊ី​អិន​អាយ​នៅ​ខេត្ត​ព្រះសីហនុ​គឺ​ក្នុង​គោលបំណង​ជួយ​ម្ចាស់​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​មាន​ទំនាក់ទំនង​,​មាន​បណ្ដាញ​និង​មាន​អាជីវកម្ម​រីកចម្រើន​ក៏ដូចជា​ទទួលបាន​នូវ​ឱកាស​អាជីវកម្ម​ពីគ្នា​ទៅវិញទៅមក​។​ចំណែក​ចក្ខុវិស័យ​រប​ស់ BNI Blue Sea គឺ​ដើម្បី​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ធ្វើ​អាជីវកម្ម​។​

​លោក ឡុ​ក​ស្មី​ត សាម​ឌី ស្ថាបនិក BNI Cambodia បាន​លើកឡើងថា​៖​ម្ចាស់​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​ត្រូវ​ការពង្រីក​អាជីវក​ម្ម ត្រូវ​ការ​ទំនាក់​ទំនង​បណ្ដាញ​អាជីវកម្ម និង​ឱកាស​អាជីវកម្ម​។​ដោយ​មើលឃើញ​ដូច្នេះហើយ​បានជា​លោក​សម្រេចចិត្ត​នាំ​BNI មក​ខេត្ត​ព្រះសីហនុ​ដើម្បី​ជួយ​ពួកគាត់​។​

​លោក​បាន​បន្ថែមថា​៖​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​មួយ​មាន​សក្តានុពល​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​ក្នុងនោះ​មានដូចជា​ផ្លូវ​ល្បឿន​លឿន ជា​តំបន់​ទេសចរណ៍ មាន​អ្នកវិនិយោគ​ច្រើន ហើយ​អាជីវកម្ម​មាន​ច្រើន​។​ការចូល​ជា​សមាជិក BNI​មានន័យថា​សមាជិក​នឺង​មានការ​រីក ចម្រើន​លើ​វិស័យ​អាជីវកម្ម​របស់ខ្លួន មាន​បណ្ដាញ​អាជីវកម្ម កើន​ចំណូល បង្កើត​ការងារ ជាពិសេស​បង្កើតជា​ចរន្ត​GDP នៅ​កំពង់សោម​តែម្ដង​។​

​លោក សាម​ឌី បានលើកឡើង​នូវ ៦​ចំណុច​សំខាន់ៗ​របស់​BNI​ទី​១៖​មាន​ក្រុម​លក់​និង​ទីផ្សារ ដ៏​ធំ​មួយ​។​ទី​២-​សិទ្ធិផ្ដាច់មុខ​អាជីវកម្ម​នៅ ក្នុង​ក្រុម​។ ទី​៣ -​ប្រភព​អាជីវកម្ម​និង​អតិថិជន​ថ្មីៗ​មិនចេះ​រី​ស្ងួត ។​ទី​៤-​ការបណ្ដុះបណ្ដាល​និង​ការ អប់រំ​ទី​៥-​ទំនាក់ទំនង​អាជីវកម្ម​យូរអង្វែង​និង​ទី​-​ពង្រីក​អាជីវកម្ម​ក្នុង​និង​ក្រៅប្រទេស​។​

​លោក ភួ​ន វីរៈ អគ្គនាយក​BNI ប្រចាំ​តំបន់​ក្រុងព្រះសីហនុ​និង​ជា​ម្ចាស់​ក្រុមហ៊ុន Power Vision Energy Co.,Ltd​ដែល​នាំចូល​សម្ភារៈ​អគ្គិសនី​ពី​ក្រៅប្រទេស បាន​ថ្លែងឱ្យដឹងថា ៖​មូលហេតុ​ដែល​លោក​បង្កើត​BNI​នៅ​ខេត្ត​ព្រះសីហនុ​គឺ​ដើម្បី​ជួយ​ម្ចាស់​អាជីវកម្ម​ឲ្យ​ស្គាល់គ្នា​ជួយ​អាជីវកម្ម​ឲ្យ​រីកចម្រើន​ចេះ​ស្រឡាញ់គ្នា​ចេះ​ជួយ​គ្នា​និង​ដើម្បី​កុំ​ឲ្យ​ម្ចាស់​ជីវ​កម្ម​នៅ​កំពង់សោម​ឯកោ​ដែល​ពួកគាត់​អាច​ចូលមក​តុ​ចរចា​និយាយ​គ្នា​ជជែក​គ្នា​និង​ធ្វើ​ឲ្យ​អាជីវកម្ម​រីកចម្រើន​។​ជាពិសេស​ជួយ​បង្កើត​បណ្តាញ​នៅ​ទូទាំង​ខេ​ត្ព្រះ​សីហនុ​។

លោកបានបន្ថែមថា៖​ជាងនេះទៅទៀត​ជួយ​ម្ចាស់​អាជីវកម្ម​ឲ្យ​មានការ​រីកចម្រើន​អភិវឌ្ឍន៍​ខ្លួន​ចែករំលែក​បទពិសោធន៍​ចំណេះដឹង​សមត្ថភាព​ធនធានមនុស្ស​ក៏ដូចជា​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​៕