អន្តរជាតិ

តៃវ៉ាន់ថា យន្តហោះគ្មានមនុស្សបើករបស់ចិនបានហោះជុំវិញកោះនៅថ្ងៃសុក្រនេះ

តៃវ៉ាន់និយាយថា យន្តហោះគ្មានមនុស្សបើករបស់ចិនទំនងមើលទៅដូចជាមានបំពាក់អាវុធធុនធ្ងន់ផងនោះ បានហោះហើរជុំវិញកោះនៅថ្ងៃសុក្រនេះ។

ក្រសួងការពារជាតិតៃវ៉ាន់ នៅក្នុងបច្ចុប្បន្នភាពប្រចាំថ្ងៃសុក្រនេះបាននិយាយថា យន្តហោះយោធាចំនួន ១៩ គ្រឿង បានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះ។ យន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ គឺជាយន្តហោះគ្មានមនុស្សបើក TB-001 ដែលបានហោះជុំវិញកោះតៃវ៉ាន់ ដោយដំបូងឡើយឆ្លងកាត់ប៉ុស្តិ៍ Bashi ដែលបំបែកតៃវ៉ាន់ពីហ្វីលីពីន បន្ទាប់មកឡើងដល់ភាគខាងកើតនៃកោះតៃវ៉ាន់ មុនពេលឆ្លងកាត់ត្រឡប់ទៅឆ្នេរសមុទ្រចិនវិញ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានហៅ TB-001 ថាជា “ខ្យាដំរីកន្ទុយភ្លោះ” ហើយបានបង្ហាញរូបភាព របស់វាជាមួយនឹងកាំជ្រួចនៅក្រោមស្លាបរបស់វា ដោយនិយាយថាវាមានសមត្ថភាពខ្ពស់ក្នុងបេសកកម្មរយៈចម្ងាយឆ្ងាយ។ កម្លាំងទ័ពអាកាសរបស់ប្រទេសចិនបានហោះហើរនូវអ្វីដែលខ្លួនហៅថាបេសកកម្ម “ឡោមព័ទ្ធកោះ” ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរ។

ចំពោះហេតុការណ៍នេះ គេពុំប្រទះឃើញមានការបាញ់ប្រហារណាមួយត្រូវបានរាយការណ៍ ហើយយន្តហោះរបស់ចិនក៏មិនបានហោះហើរនៅក្នុងដែនអាកាសរបស់តៃវ៉ាន់នោះដែរ។ តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ឬ ADIZ គឺជាតំបន់ទូលំទូលាយដែលតៃវ៉ាន់ត្រួតពិនិត្យ និងល្បាត ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់កងកម្លាំងរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង៕

ប្រភព៖ REUTERS

ប្រភពរូប៖ REUTERS
ប្រែសម្រួល៖សុខ តុលា