អន្តរជាតិ

 រដ្ឋមន្រ្តីសេដ្ឋកិច្ចអ៊ីតាលី៖ ការកសាងអ៊ុយក្រែនពីភ្លើងសង្រ្គាមអាចនឹងលើសពី៤០០ពាន់លានដុល្លារ

រដ្ឋមន្រ្តីសេដ្ឋកិច្ចអ៊ីតាលីបានវាយតម្លៃថា ការកសាងអ៊ុយក្រែនក្រោយភ្លើងសង្រ្គាមទំនងជាលើសពី៤០០ពាន់លានដុល្លារ ខណៈនឹងចំណាយពេលរហូតដល់ទៅ១០ឆ្នាំ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី លោក Giancarlo Giorgetti មានប្រសាសន៍ថា ស្ថាប័នសហភាពអឺរ៉ុបត្រូវតែគាំទ្រកិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយប្រទេសនៃប្លុកនេះ ដើម្បីជួយអ៊ុយក្រែនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ ខណៈដែលសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសនេះនៅតែបន្តផ្ទុះឡើងមិនដឹងថ្ងៃណាចប់ឡើយ ហើយការប៉ាន់ស្មានសរុបបច្ចុប្បន្នពីការខូចខាតចង់សាងសង់វិញអាចនឹងចំណាយលើសពី៤០០ពាន់លានដុល្លារ រយៈពេល១០ឆ្នាំ ក៏មិនទាន់អាចវិលមករកសភាពដើមវិញផង ឬយ៉ាងណា។

ថ្លែងទៅកាន់សន្និសីទនៅទីក្រុងរ៉ូម ដែលផ្តោតលើការកសាងឡើងវិញនៃអ៊ុយក្រែន លោក Giorgetti បាននិយាយថា ធនាគារវិនិយោគអឺរ៉ុប (EIB) ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ ទីក្រុងរ៉ូមនឹងរួមចំណែកជាមួយនឹងការធានាដែលមានតម្លៃ ១០០ លានអឺរ៉ូ (១១០.៥ លានដុល្លារ) ដល់ EIB ដែលទើបបង្កើតថ្មី។ មូលនិធិធានាដែលមានឈ្មោះថា “សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន”៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា