សេដ្ឋកិច្ច

កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង​១​ពាន់​៣​រយ​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២៣

ដោយៈផាវី

​ភ្នំពេញ​៖​រយៈពេល ៣​ខែ ឆ្នាំ​២០២៣ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​ជាក់ស្ដែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ចំនួន ៥ ៤៤២ ប៊ី​លាន​រៀល (​ប្រមាណ​ជា​១ ៣៤៣,៩០ លាន​ដុល្លារ​) ស្មើនឹង ៣៧,៦៣% នៃ​ផែន​ការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៣​។​

​បើតាម​របាយការណ៍ ចំណូល​ពន្ធ​នៅក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២៣​នេះ កើនឡើង​ចំនួន ៣២៦,៩៧ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៨០,៧៣ លាន​ដុល្លារ​) ស្មើនឹង ៦,៣៩% បើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២២​។​

​នៅ​ត្រីមាស​ទី ១​ដើមឆ្នាំ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​ពន្ធ​ពី​វិស័យ E-commerce បាន​ជាង ៨៤​ប៊ី​លាន​រៀល​ប្រមាណ ២១​លាន​ដុល្លារ​អាមេរិក​៕