សន្ដិសុខសង្គម

អាវុធហត្ថបញ្ជូនបុរសថៃ​ម្នាក់​ពាក់ព័ន្ធគ្រឿងញៀននិងវត្ថុតាងទៅតុលាការ

បន្ទាយមានជ័យ​៖កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឃាត់ជនសង្ស័យជាតិថៃម្នាក់ជាមួយវត្ថុតាងគ្រឿងញៀនមួយចំនួនធំ ត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២៦ ខែមេសានេះ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៥​ ខែមេសា​ កម្លាំងអាវុធហត្ថក្រុង​ប៉ោយប៉ែត​បាន បង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនជាតិថៃម្នាក់ជាមួយវត្ថុតាងគ្រឿងញៀនមួយចំនួន​ធំ នៅមុខក្លិប MEXCLUB ស្ថិតក្នុងភូមិ​ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

មន្ត្រីដដែលបានបន្តថា​ ជនសង្ស័យ​ឈ្មោះ សែតថាវុធ ឡាម៉ានី អាយុ២៣ឆ្នាំ ជនជាតិថៃ​ជាបុគ្គលិកអនឡាញ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលមាត់អូរព្រំដែន ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ។ក្នុងនោះវត្ថុតាងចាប់បាន-គ្រឿងញៀនចំនួន១៦៤កូនថង់កិប-ទូរសព្ទ១គ្រឿង-លុយថៃចំនួន១០.០០០បាត-លុយដុល្លារ៣០០ដុល្លារ-នាឡិកាដៃ១គ្រឿង-លិខិតឆ្លងដែន១ក្បាល-អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃSettawoot lamanee ១សន្លឹកនិងកាតទាហានថៃ១សន្លឹក។

ក្រោយពីឃាត់ខ្លួន ជនជាតិថៃពាក់ព័ន្ធគ្រឿងញៀនរូបនេះសមត្ថកិច្ចអាវុធហត្ថបានបើកការស្រាវជ្រាវ​រកមេខ្លោងធំដែលនៅពីក្រោយករណីនេះបន្តទៀត៕ដោយ៖វិចិត្រ