ព័ត៌មានជាតិ

សត្វផ្សោតនៅអន្លង់កោះកូនសត្វបានបង្កើតកូនជាថ្មីមួយក្បាលទៀត

ស្ទឹងត្រែង៖ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ-ខេត្តស្ទឹងត្រែងនិងអង្គការWWFបានកត់ត្រាកូនផ្សោតថ្មីមួយក្បាលទៀត កាលពីរសៀលថ្ងៃទី២៥ ខែមេសា។

ក្រុមអ្នកស្រាវជ្រាវតាមអង្កេត ឃើញកូនផ្សោតទើបនឹងកើតថ្មីនេះនៅអន្លង់កោះកូនសត្វ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូកខេត្តស្ទឹងត្រែង។កូនផ្សោតនេះមានអាយុប្រមាណ១សប្តាហ៍មិនទាន់ដឹងញីឬឈ្មោលនៅឡើយទេ។វាកំពុងហែលជាមួយផ្សោតពេញវ័យ២ក្បាលទៀត។ផ្សោតថ្មីនេះជាកូនទី៣ហើយដែលបានកត់ត្រាទុកចាប់តាំងពីខែមករា ដល់ខែមេសាឆ្នាំ២០២៣នេះ។

សូមរំលឹកថាកាលពីឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល និងនៅឆ្នាំ២០២១ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល៕ដោយ៖សុខុម