អន្តរជាតិ

រុស្ស៊ីដាក់ពង្រាយរថក្រោះប្រយុទ្ធទំនើបបំផុតរបស់ខ្លួន T-14 Armata ក្នុងសមរភូមិជាមួយអ៊ុយក្រែន

រុស្ស៊ីដាក់ពង្រាយរថក្រោះប្រយុទ្ធទំនើបបំផុតរបស់ខ្លួន T-14 Armata នៅក្នុងសមរភូមិជាមួយអ៊ុយក្រែន បន្ទាប់ពីអ៊ុយក្រែនបានប្រកាសរៀបចំបើកការវាយផ្តាច់នាពេលខាងមុខ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានរាយការណ៍កាលពីថ្ងៃអង្គារទី ២៥ ខែមេសា ដោយដកស្រង់ប្រភពមួយថា រថក្រោះប្រយុទ្ធសំខាន់ T-14 Armata ទំនើបបំផុតរបស់រុស្ស៊ី ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធជាមួយ​ទាហានអ៊ុយក្រែនហើយ។ ប្រភពនេះបានឲ្យដឹងទៀតថា “កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមប្រើរថក្រោះ Armata ថ្មីបំផុតនេះ ដើម្បីសម្រាប់បាញ់នៅទីតាំងអ៊ុយក្រែន” បើទោះបីវាមិនទាន់បានចូលប្រឡូកជ្រៅប្រយុទ្ធផ្ទាល់ៗក៏ដោយ។ រថក្រោះប្រយុទ្ធ T-14 នេះ ត្រូវបានបំពាក់ជាមួយនឹងពាសដែករឹងមិនធម្មតា អាចទប់នឹងកម្លាំងគ្រាប់បែកប្រឆាំងរថក្រោះបាន។ អ្នកបញ្ជារថក្រោះនេះបានធ្វើការហ្វឹកហាត់នៅក្នុងសាធារណរដ្ឋ Donbass ដែលទើបដាក់បញ្ចូលដោយ  រុស្ស៊ីកាលពីឆ្នាំ២០២២។

លើសពីនេះទៅទៀត លោក Konstantin Sivkov អនុប្រធាននៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររ៉ុក្កែត និងកាំភ្លើងធំរុស្ស៊ី បានប្រាប់គេហទំព័រព័ត៌មាន URA កាលពីថ្ងៃអង្គារថា រថក្រោះ T-14 ក៏នឹងអាចប្រើដើម្បីប្រមាញ់រថក្រោះអង់គ្លេស Challenger 2 ក៏ដូចជាខ្លារខិន Leopard 2A6 ដែលផលិតដោយអាល្លឺម៉ង់បានផងដែរ៕

ប្រភព៖ RT

ប្រភពរូប៖ RT
ប្រែសម្រួល៖សុខ តុលា