កម្សាន្ដ

Sandwich មួយដុំមានតម្លៃ ២១៤ដុល្លារ ថ្លៃជាងគេលើពិភពលោក

ដោយ៖សហការី

 

Sandwich មួយដុំមានតម្លៃរហូតដល់ទៅដល់ ២១៤ដុល្លារ ថ្លៃជាងគេបំផុតមិនធ្លាប់មានជាប់កំណត់ត្រា Guinness would record។

មានភោជនីយដ្ឋានដ៏ល្បីល្បាញមួយកំពុងតែតំឡើងតម្លៃ ដែលគេហៅថា “សាំងវិចដ៏ថ្លៃបំផុត” ដោយលក់មានរយៈពេលកំណត់ ហើយការផលិតសាំងវិចដ៏ថ្លៃបំផុតនេះ គឺដើម្បីផ្តល់ជាកិត្តិយសដល់ការប្រារពទិវាជាតិដុតនំឈីស។ ភោជនីយដ្ឋាន Serendipity 3 នៅទីក្រុងញូវយ៉ក បានបង្ហោះសារតាមបណ្តាញផ្សព្វផ្សាយសង្គមថា ខ្លួននឹងធ្វើនំ “The Quintessential Grilled Cheese Sandwich” ឡើងវិញ វាគឺជានំដែលធ្លាប់បានបំបែកឯតទគ្គកម្មពិភពលោកហ្គីណេសដែលជានំសាំងវិចដ៏ថ្លៃបំផុតរបស់ពិភពលោក ដែលបានលក់នៅក្នុងខែតុលា ឆ្នាំ ២០១៤ នំនោះមានតម្លៃ ២១៤ដុល្លារ។

នំសាំងវិចដែលមានគ្រឿងផ្សំចំរុះជាមួយនឹងនំបុ័ងពីរបន្ទះ ដែលផលិតដោយស្រាសំប៉ាញ Dom Pérignon ម្សៅមាសដែលអាចបរិភោគបាន។ នំសាំងវិចមានលាបឈីសចំណិតក្រាស់នៃ Caciocavallo Podolico ដ៏កម្រដែលជានំផលិតនៅភាគខាងត្បូងប្រទេសអ៊ីតាលី ផ្សំឡើងពីទឹកដោះគោរបស់គោ Podolica ដែលស៊ីស្មៅដោយសេរី ជាស្មៅដែលមានក្លិនក្រអូបខ្លាំង ដូចជា fennel, licorice, juniper, laurel bay, និងផ្លែស្ត្របឺរីព្រៃ លាយទឹកដោះគោជាមួយនឹងទឹកអប់ដែលមានក្លិនឈ្ងុយឆ្ងាញ់។ អ្នកគ្រប់គ្រងភោជនីយដ្ឋានបាននិយាយថា គោទាំងនេះមានត្រឹមតែ ២៥,០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក។

គេដុតនំសាំងវិចនិងជ្រលក់ម្សៅមាសដែលអាចបរិភោគបាន គេដាក់វានៅលើចានគ្រីស្តាល់ Baccarat នឹងផ្នែកម្ខាងទៀតមាន Lobster Tomato Bisque មកពីអាហ្រ្វិកខាងត្បូង ដែលលាយជាមួយនឹងប្រេង truffle និង creme fraîche ។ ភោជនីយដ្ឋាន Serendipity 3 បានជូនតំណឹងថា ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ទទួលទានអាហារឆ្ងាញ់ៗនៅក្នុងថ្ងៃឈប់សម្រាប់ ត្រូវជូនដំណឹងជាមុនរយៈពេល ៤៨ម៉ោង៕