កីឡា

Manchester City បើកភ្លើងខៀវឲ្យខ្សែការពារ Aymeric Laporte ចាកចេញពីក្លិប

ដោយ៖ Rith Kongkea

Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ត្រៀម​ខ្លួន​អនុញ្ញាត​ឱ្យ Aymeric Laporte ចាក​ចេញ​ពី​ក្លឹប​នៅ​រដូវ​ក្ដៅ​នេះ ប្រសិនបើគាត់សម្រេចចិត្តចាកចេញពីក្លឹប បន្ទាប់ពីខកចិត្តបាត់បង់តំណែងលេង​នៅក្នុងក្រុម នេះបើយោងតាមសារព័ត៌មាន Daily Mail ។

ទោះបីជាកុងត្រារបស់គាត់ជាមួយ Man City មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2025 ក៏ដោយ ប៉ុន្តែថ្មីៗនេះគាត់បានបង្ហើបថាកំពុងសម្លឹងមើលការចាកចេញដើម្បីស្វែងរកក្លិបដែលអាចឲ្យរូបគេបង្ហាញខ្លួនលេងបានធម្មតាវិញ ។ កីឡាករវ័យ 28 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Tottenham Hotspur ប៉ុន្តែ Man City មិនមានបំណងលក់ទៅឱ្យក្លិបគូប្រជែងនៅ Premier League នោះទេ។

ខ្សែការពារខាងលើបានផ្ទេរពីក្លឹប Athletic Bilbao មកចូលរួមជាមួយ City ក្នុងកិច្ចព្រមព្រៀងតម្លៃ 57 លានផោនក្នុងឆ្នាំ 2018 ។ Laporte បានបង្ហាញខ្លួនក្នុងការប្រកួតឲ្យមេឃខៀវ Manchester City ចំនួន 172ដង ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ដងផងដែរ៕