សន្ដិសុខសង្គម

ឱកាសថ្ងៃចូលឆ្នាំថ្មីអ្នកខេត្តចំនួន២បាត់កូនស្រី៣នាក់មិនទាន់វិលវិញ

ភ្នំពេញ៖ឱកាសថ្ងៃចូលឆ្នាំថ្មីកន្លងទៅនេះអ្នកខេត្តចំនួន២ គឺកំពង់ស្ពឺនិងត្បូងឃ្មុំ ដោយក្នុងគ្រួសារមួយបានបាត់កូនស្រី២នាក់និងគ្រួសារមួយទៀតបាត់ម្នាក់មិនទាន់វិលវិញទេ។

ទី១-នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បាត់កូនស្រី២នាក់។ទី១ឈ្មោះ អ៊ុំ យាន អាយុ១៨ឆ្នាំនិងទី២ឈ្មោះ កែម ចន្នី អាយុ ២២ឆ្នាំ។ពួកគេនៅភូមិអង្គ្រង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ឪពុកម្តាយបានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមព័ត៌មាន២៥ រាជធានីខេត្តកាលពីព្រឹកថ្ងៃទី១៨ ខែមេសានេះថា កូនៗរបស់គាត់បានចាកចេញពីផ្ទះកាលពីព្រឹកថ្ងៃទី១៦ ខែមេសា ដោយប្រាប់ថាទៅលេងនៅកោះប៉ែន ខេត្តកំពង់ចាម។រហូតមកដល់ពេលនេះ មិនទាន់ឃើញត្រឡប់មកផ្ទះវិញនៅឡើយទេ។

ទី២-នៅភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានបាត់ដំណឹងកូនស្រីឈ្មោះហម ដាលីន អាយុ១៩ឆ្នាំ ជាមួយម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1HN- 3696 ។ចេញពីផ្ទះតាំងពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសានេះមិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញទេ។ម្តាយឈ្មោះ ថាន ស្រីមុំ អាយុ៤០ឆ្នាំ។

ពួកគាត់បានសុំក្តីមេតា្តពីបងប្អូនបើបានជួបក្មេងស្រីខាងលើសូមជួយផ្តល់ដំណឹងតាមរយៈលេខទូរសព្ទ០៧១ ៤៤២២ ៦៦៦និង០៩៥ ៦៤៣ ៩៩៥ នេះផង៕ដោយ៖វិចិត្រ