អន្តរជាតិ

ឆ្មាមួយក្បាលត្រូវបានគេអញ្ជើញចូលរួមកម្មវិធីដ៏ធំនៅ​ទីក្រុង​ប៉ារីសដោយដើរលើកម្រាលព្រំ

ដោយ៖ សហការី

ឆ្មាមួយក្បាលមិនត្រឹមតែឆ្លាតប៉ុណ្ណោះទេ ថែមទាំងស្រស់ស្អាត ត្រូវបានគេអញ្ចើញចូលរួមកម្មវិធីដ៏ធំនៅ​ទីក្រុង​ប៉ារីសដោយដើរលើកម្រាលព្រំក្រហម កំពុងមានការចាប់អារម្មណ៍ពីអ្នកចូលរួមយ៉ាងខ្លាំង។

សារព័ត៌មាន Exclusive បានឲ្យដឹងថា ឆ្មាដ៏គួឲ្យឡាញ់របស់ Karl Lagerfeld មានឈ្មោះថា ឈូរភែទ (Choupette) ទទួលបានឱកាសឲ្យចូលរួមជាផ្លូវការក្នុងកម្មវិធី Met Gala។

Lucas Berullier ជាម្ចាស់​ឆ្មា Choupette នឹងជាភ្នាក់ងាររបស់ស្ថាប័ណ្ណ My Pet ដែល​ជំនាញ​​ខាង​ចិញ្ចឹម​សត្វបាន​ប្រាប់ភ្នាក់ងារសារព័ត៌មាន The Post តាម​ទូរស័ព្ទ​ ​ពី​ទីក្រុង​ប៉ារីសកាលពី​ថ្ងៃ​សុក្រ​ថា ” នាង​ទទួល​បាន​លិខិត​អញ្ជើញមួយ ” នេះបើតាមការចុះផ្សាយរបស់ New York Post ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣។

Berullier បានប្រាប់ថា “វាគឺជាព្រឹត្តិការណ៍មួយដើម្បីផ្តល់កិត្តិយសដល់កេរ៏្តឈ្មោះរបស់ Karl និង Choupette។ ​ពិធីនេះធ្វើឡើងនៅក្នុងការតាំងពិព័រណ៍របស់វិទ្យាស្ថានសំលៀកបំពាក់ ដែលគេឲ្យឈ្មោះថា : “ ខ្សែសង្វាក់នៃសម្រស់” ជាការ​សាទរចំពោះ​អ្នក​រចនា​ម៉ូដដ៏​ល្បីល្បាញ​ជនជាតិ​អាល្លឺម៉ង់​​ដែល​បាន​បំរើ​ការ​ឲ្យ​ហាងម៉ាក Chanel, Fendi, Balmain និង​ហាងឆ្នៃ​ម៉ូដ​ជាច្រើន​ផ្សេងទៀត​មុនពេល​គាត់​ស្លាប់នៅ​ក្នុង​ឆ្នាំ ២០១៩។

អ្នកខ្លះកំពុងគិតថា Choupette ជាតារាសម្រាប់កម្រាលព្រំដ៏ក្រហមដែលរៀបចំឡើង​នៅឯពិធីជប់លៀងប្រចាំឆ្នាំ ដែលគ្រប់គ្រងដោយនិពន្ធនាយកទស្សនាវដ្តី Vogue Anna Wintour នៅថ្ងៃទី ១ ខែឧសភា។ Choupette ត្រូវបានតារាល្បីៗជាច្រើនស្គាល់ នឹងរងចាំមើលការមកដក់របស់ វា រហូតមានអ្នកខ្លះនិយាយថា វានឹងដើរលើព្រំក្រហមដោយមានការសាទរដូចជា Anna, Grace Coddington, Beyoncé” Michelle Baron អញ្ចឹងដែរ។

New York Times បានឲ្យដឹងដែរថា Leo កើតនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១១ មានទំហំប៉ុនកូនបាល់ ដែលមានម្ចាស់ជាតារាម៉ូដែលជនជាតិបារាំង Baptiste Giabiconi ។ គាត់បានទទួលបានកូនឆ្មានេះនៅថ្ងៃខួបកំណើតរបស់គាត់ពីមិត្តភ័ក្តិ ហើយដាក់ឈ្មោះឲ្យវាថា ” Leo ជាឈ្មោះហៅក្រៅជាភាសាបារាំងសម្រាប់កូនឆ្មាញីដ៏គួរឱ្យស្រលាញ់មួយនេះ” ។

ឆ្មាដ៏ស្រស់ស្អាតរស់នៅប្រកបដោយក្តីរីករាយ ហើយរឿងនេះបានផ្ទុះឡើងនៅដើមឆ្នាំ ២០១២ បន្ទាប់ពីនិពន្ធនាយករបស់ទស្សនាវដ្តី V លោក Stephen Gan បានបង្ហោះរូបថតភាពរបស់ Choupette ដោយមានចំណងជើងថា “ឆ្មាថ្មី” របស់ Lagerfeld ៕