កម្សាន្ដ

កម្ពុជាជាប់កំណត់ត្រាពិភពលោកដោយបានកែច្នៃបេះដូងក្រដាសជាង៣លានសន្លឹក

ដោយ៖ ប្រសិទ្ធ

ពិតជាមិនធម្មតានោះទេ នៅឆ្នាំ ២០២៣នេះ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោក Guinness  ដែលមានបេះដូងធ្វើពីក្រដាសចម្រុះពណ៌ច្រើនជាងគេលើពិភពលោក។

ក្រុមការងាររបស់ Guinness Would Record បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ ដើម្បីពិនិត្យមើលការតាំងបង្ហាញរូបបេះដូងដែលបានបត់ពីក្រដាសចំរុះពណ៌ជាង៣លានសន្លឹក។ បើតាមរូបភាពផ្គុំឡើងដោយបច្ចេកវិទ្យា Ai បង្ហាញអំពីទិដ្ឋភាពប្រាសាទអង្គរវត្ត និង បេះដូងក្រដាសចម្រុះពណ៌ ដែលបានរៀបចំទៅជារូបភាពផ្សេងៗ ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនកម្ពុជា និងបរទេស ជាពិសេសកម្មវិធី Guinness Would Record។

បន្ទាប់ពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងវាយតំលៃដោយភាពម៉ត់ចត់បំផុត ពីក្រុមការងារកម្មវិធី Guinness Would Record នៅថ្ងៃទី ១១ ខែមេសា ដដែល ពួកគេបានសម្រេចថា កម្ពុជាពិតជាបំបែកឯតទគ្គកម្មពិភពលោកបានពិតប្រាកដមែន ដោយពុំមានប្រទេសណាធ្វើបាននៅឡើយទេក្នុងពិភពលោក។

សូមបញ្ជាក់ជូនថា យុវជន និងប្រជាជនកម្ពុជាជាច្រើននាក់ បានចូលរួមបត់ក្រដាសគ្រប់ពណ៌ទៅជារូបបេះដូង ដើម្បីយកទៅតាំងលម្អនៅឯប្រាសាទអង្គរវត្តនាខេត្តសៀមរាប ក្នុងពិធីសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ។ តែពេលនេះមិនត្រឹមតែបានចូលរួមលម្អប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ថែមទាំងទទួលបានពានរង្វាន់ពិភពលោក Guinness Would Record ទៀតផង៕