អន្តរជាតិ

ម្ចាស់ប្រេននាឡិកាដ៏ល្បីតាំងពីឆ្នាំ១៨៣៩គ្រោងបញ្ចេញម៉ូដថ្មីដែលមានភាពទាក់ទាញខ្លាំង

ដោយ៖ សហការី

ម្ចាស់ប្រេននាឡិកាដ៏ល្បីម៉ាក Patek Philippe គ្រោងដាក់ចេញនាឡិកាម៉ូដថ្មីដំបូងគេ ដែលមានភាពល្បីល្បាញអស់រយៈពេលជាង១០០ឆ្នាំ នៅពេលដ៏ខ្លីខាងមុខនេះ។

Patek Philippe SA នឹងណែនាំនូវនាឡិកាដៃស៊េរីថ្មីសន្លាងមួយដំបូងបង្អស់ ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក គឺជាការផ្តល់ជូននាឡិកាស៊េរីថ្មីដែលប្រធានក្រុម​ហ៊ុនផលិតនាឡិកាស្វ៊ីសរំពឹងថា នៅថ្ងៃណាមួយនឹងអាចប្រកួតប្រជែងជាមួយនឹងនាឡិកា​ដែលគេចូលចិត្តបំផុត។ លោកប្រធាន Thierry Stern បាននិយាយថា នាឡិកាម៉ូដែលស៊េរីថ្មី​ត្រូវបានគេរំពឹងថានឹងដាក់លក់នៅចុងឆ្នាំនេះ ឬឆ្នាំក្រោយ។

 

Stern បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅឯពិធីតាំងពិព័រណ៍នាឡិកាដៃនៅទីក្រុងហ្សឺណែវ ថា “គំរូនឹងការរចនាម៉ូដត្រូវបានធ្វើរួចរាល់ហើយខ្ញុំពិតជាចូលចិត្តខ្លាំងណាស់”។ ការផ្តល់ជូននូវម៉ូដែលថ្មីពី Patek នឹងនាំមកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់ម៉ាកល្បីៗ ដែលបានផលិតនៅក្នុងឆ្នាំ ១៨៣៩ នឹងគ្រប់គ្រងដោយ Stern និងត្រកូលរបស់គាត់ជាច្រើនជំនាន់មកហើយ។ Patek នៅគ្រាចុងក្រោយគាត់បានបង្ហាញនាឡិកាស៊េរីថ្មីផលិតក្នុងឆ្នាំ ១៩៩៩ ជាមួយនឹងម៉ូដែលសម្រាប់នារី ‘Twenty~4’ ។

លោក Stern អាយុ ៥២ ឆ្នាំ ដែលមានតួនាទីជាប្រធាន នឹងបន្ថែមលើតួនាទីជាប្រធាន គាត់ទទួលខុសត្រូវជាអ្នកពិនិត្យមើលការរចនាមូដសម្រាប់នាឡិកាស៊េរីថ្មី Patek គាត់បាននិយាយថា “វាជាបញ្ហាប្រឈមសម្រាប់ការបង្កើតផលិតផលថ្មីៗ” ។ Patek មានប្រជាប្រិយភាពខ្ពស់ជាងគេ ហើយក៏មានអ្នកចូលចិត្តម៉ូដែល Nautilus ផងដែរនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វាមានតម្លៃត្រឹមតែ ៣៥,០០០ដុល្លារប៉ុណ្ណោះ។

Stern បាននិយាយទៀតថា នាឡិកាដែលមានតម្លៃថ្លៃជាងនេះគឺសម្រាប់ម៉ាកប្រណីតៗមានតម្លៃរាប់លានដុល្លារ។ យើងមិនផលិតវានោះទេ ដោយយើងដឹងថាអតិថិជនរបស់យើងហ៊ាន​ចំណាយ​ប្រាក់​ច្រើន​បំផុតត្រឹមតែ ៣០,០០០ ដុល្លារ ឬ ៤០,០០០ ដុល្លារ​ លើ​នាឡិកាមួយ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនបានផលិតនាឡិកានេះតែចំនួន ៧០,០០០គ្រឿង ក្នុងមួយឆ្នាំ ហើយតាមធម្មតាក្រុមហ៊ុនមិនអាចផលិតបន្ថែមទេ ដើម្បីរក្សាបាននូវគុណភាព៕