អន្តរជាតិ

ជនជាតិ Delaware ម្នាក់លួចមេដៃ​រូប​ចម្លាក់​ចិន​តម្លៃ​៤,៥​លាន​ដុល្លារ​ត្រូវជាប់គុក

ដោយ៖ សហការី

បុរសជនជាតិ Delaware ម្នាក់បានសារភាពថា គាត់ពិតបានលួចមេដៃពីរូបចម្លាក់អ្នកចម្បាំងបុរាណ​ចិនតម្លៃ ៤.៥លានដុល្លារ ដែលមានអាយុកាល ២០០០ឆ្នាំប្រាកដមែន។

បើតាមការចុះផ្សាយរបស់កាសែត ញូវយ៉កផុស កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ បានឲ្យដឹងថា បុរសជនជាតិ Delaware បានចូលលួចមេដៃរូបសំណាកធ្វើពីដីឥដ្ឋដែលមានអាយុកាល ២០០០ឆ្នាំ របស់ប្រទេសចិនក្នុងកន្លែងតាំងពិព័រណ៍ដែលបិទទ្វារជិត ក្រោយពេលដែលគាត់បាន​ចូលរួមពិធីជប់លៀង នៅវិទ្យាស្ថាន Franklin ក្នុងសារមន្ទីរ Philadelphia កាលពីខែធ្នូ ឆ្នាំ ២០១៧។

អាជ្ញាធរចិនមានការខឹងសម្បាយ៉ាងខ្លាំងចំពោះអំពើចោរកម្មនេះ ហើយនៅដើមឆ្នាំ ២០១៨ ចិនបានអំពាវនាវឲ្យសហរដ្ឋអាម៉េរិក “ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ” ដល់ Rohana។ ក្រោយពីបុគ្គលិកសារមន្ទីរបានកត់សម្គាល់ឃើញថា មេដៃបានបាត់កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៨ ហើយ FBI បានតាមដាននិងបំបែកសំណុំរឿងនេះបាន។  ដោយ Rohana បានប្រាប់ FBI ថា គាត់បានទុកមេដៃនោះនៅក្នុងថតតុ។

KWY បានរាយការណ៍ថា Rohana មានអាយុ ២៤ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់គុករហូតដល់ ៣០ឆ្នាំ ក្នុងការលួច និងការលាក់បំបាំងវត្ថុបុរាណវប្បធម៌ពីសារមន្ទីរ។ មេធាវីរបស់ Rohana បានប្រកែកថា ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរប្រឆាំងនឹងគាត់ គឺសំដៅលើការលួចបដិមាដ៏ធំ មិនមែនការ ” បំផ្លិចបំផ្លាញរូបបដិមានោះទេ”។ ដោយយោងទៅលើការសារភាពរបស់ Rohana អាជ្ញាធរយល់ឃើញថា ការលួចនោះដោយសារតែគាត់ស្រវឹង ក៏បានបន្ថយទោសមកនៅត្រឹម២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០,០០០ដុល្លារ។ យ៉ាងណាមិញរូបសំណាកនេះមានតម្លៃ ៤.៥ លានដុល្លារ ហើយគេប៉ាន់ប្រមាណថាមេដៃមានតម្លៃប្រហែល ៥០០០ដុល្លារ៕